សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

ឃើញហើយស្ពឹកមុខ! មកមើលជនបរទេសរៀបរាប់មូលហេតុដែលនាំឱ្យទេសចរណ៍ខេត្តសៀមរាបធ្លាក់ចុះ

By Shield

September 16, 2019

ជាការពិតណាស់ ​ថ្មីៗនេះមានការភ្ញាក់ផ្អើលជាខ្លាំង ​ដោយសារតែមានព័ត៌មានច្បាស់ការណ៍ជាច្រើនបានឱ្យដឹងថា  នៅរយៈពេលចុងក្រោយនេះចំនួនភ្ញៀវទេសចរណ៍ដែលមកលេងខេត្តសៀមរាបហាក់មានការធ្លាក់ចុះយ៉ាងខ្លាំងស្ទើរនឹកស្មានមិនដល់  ដែលហេតុការណ៍នេះមិនដែលកើតមានពីមុនមកឡើយ។

មានហេតុផលជាច្រើននិយាយខុសៗគ្នាថា  ប្រហែលមកពីការអាជ្ញាធរ ​ឬការរៀបចំតំបន់ទេសចរណ៍នៅក្នុងខេត្តសៀមរាបមានភាពមិនប្រក្រតីច្រើនហើយ  បានជាចំនួនភ្ញៀវទេសចរណ៍ធ្លាក់ចុះខ្លាំង ​រហូតធ្វើឱ្យប្រជាជន ​និងអាជីវករដែលធ្លាប់តែរកស៊ីកាក់កបព្រោះតែចំនួនភ្ញៀវទេសចរណ៍មកលេងជាប្រចាំសឹងតែដាច់បាយមួយពេលៗ ​ថែមទាំងរកលុយឱ្យថ្លៃកន្លែង ​ឬតូបមិនចង់បាន។

តែពេលនេះស្រាប់តែមានគណនីហ្វេសប៊ុកមួយឈ្មោះ  Leader Lion បានស្គ្រីនសត ​ការបញ្ចេញមតិយោបល់ ​Review  នៃការមកទេសចរណ៍នៅក្នុងខេត្តសៀមរាបក្នុងគេហទំព័រទេសចរណ៍ល្បី Tripadvisor រិះគន់ពីភាពមិនប្រក្រតីជាច្រើនទាក់ទងនឹងខខេត្តសៀមរាប ​ដូចជាបញ្ហាបរិស្ថាន ​សម្រាម  និងខ្ទង់ចំណាយច្រើនលើសពីការពិតជាច្រើន ថែមទាំងរៀបរាប់ថា៖ «រកមូលហេតុឃើញហើយហេតុអីបានជាទេសចរធ្លាក់ចុះក្នុងខេត្តសៀមរាប ចឹងតើបានអ្នកធ្វើការវិស័យទេសចរណ៏ក្នុងខេត្តសៀមរាបរអូគ្រប់គ្នា ( ជាកន្លែងដែលគួជៀសវាងទៅ ចុងឃ្នៀស) បើមិនមានការរៀបចំទេនោះ, មានមនុស្សមួយចំនួននិយាយថាយើងជាមគ្គុទេសគួតែនិយាយអ្វីៗដែលល្អសំរាប់ប្រទេសយើង មិនថាមិនចង់និយាយល្អទេតែពេលខ្លះពិបាកបិទភ្នែកណាស់, Rip Cambodia right now and next future. »។

ដើម្បីឱ្យកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព