សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

នៅទីណាក៏នៅជាខ្មែរ! កូនខ្មែរកម្ពុជាក្រោមមួយរូប បានបញ្ចេញបទថ្មីសម្រាប់បុណ្យភ្ជុំបុណ្យពោរពេញដោយអត្ថន័យអប់រំខ្លាំង «សឹកសង្ឃអស់ហើយ » (មានវីដេអូ)

By Shield

September 16, 2019

តារាចម្រៀងកម្ពុជាក្រោម លោក ខាន់ ស៊ីអឿន (Khanh Sioun) គឺជាម្ចាស់បទ « ស្រឡាញ់គ្នាយូរម៉េចស្ទាវ » ដែលធ្លាប់បានផ្ទុះយ៉ាងខ្លាំងនៅរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរកន្លងមក ររហូតទទួលបានកេរ្តិ៍ឈ្មោះល្បី ​និងមានអ្នកគាំទ្រជាច្រើនទាំងនៅកម្ពុជា ​និងប្រជាជនកម្ពុជាក្រោម។

ស្រាប់តែពេលនេះ បានចេញនូវចម្រៀងថ្មីមួយបទទៀតហើយ ដើម្បីបម្រើអារម្មណ៍ប្រិយមិត្តអ្នកគាំទ្រក្នុងឱកាសថ្ងៃបុណ្យភ្ជុំបិណ្ធប្រពៃណីខ្មែរ មានចំណងជើងថា « សឹកសង្ឃអស់ហើយ » ដោយនៅក្នុងបទចម្រៀងមួយបទនេះ មានអត្ថន័យដុតផងអប់រំស្រីៗដែលចូលចិត្តស្លៀកខ្លីទៅវត្តផង ឱ្យបែរមកស្លៀកពាក់បែបប្រពៃណីវិញផងដែរ សូម្បីតែសាច់រឿងចម្រៀង (MV)ក៏មានភាពកំប្លុកកំប្លែង ក្នុងន័យជួយលើកតម្កើននូវប្រពៃណី និង តម្លៃនារីខ្មែរយើងទៀតផង។

គួរឱ្យដឹងផងដែរថា បទចម្រៀង « សឹកសង្ឃអស់ហើយ » ដែលកំពុងតែទទួលបានការចាប់អារម្មណ៍មួយបទនេះ ត្រូវបាននិពន្ធទំនុកច្រៀងដោយអ្នកនិពន្ធទំនុកចម្រៀង និងសាច់រឿងល្បី លោក យន ប៊ុនរាជ និងនិពន្ធបទភ្លេងថ្មី និង មេឡូឌីដោយលោក Chhit Tengrith

ដើម្បីឱ្យកាន់តែជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖