សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

ស្គាល់គ្នាតាំងពីឆ្នាំ ​២០១៦ ​បានកូនប្រុសស្រី២នាក់ហើយ ឆ្នាំ២០១៩ ទើបតែរៀបការ! ​តែសេចក្តីសុខសុភមង្គលធ្វើឱ្យមនុស្សធម្មតាច្រណែនមិនស្ទើរ!

By Shield

September 18, 2019

ភ្នំពេញ៖ ​ជាការពិតណាស់ ​សេចក្តីស្នេហាដ៏ធំធេងរវាងមនុស្សប្រុស និងស្រី ​រមែងចង់ចាប់ដៃគ្នាចូលរោងការតាមច្បាប់តាមប្រពៃណី  ដើម្បីទទួលបានជីវិតរស់នៅពេញលេញ និងទទួលស្គាល់ពីសាច់ញាតិជិតខាង។ ​តែការរៀបការមិនមែនចេះតែអាចធ្វើទៅរួចតាមចិត្តប៉ងបានឡើយ ​ដោយកត្តាធំបំផុតនោះគឺការរកប្រាក់ចំណាយយ៉ាងច្រើននៅក្នុងការរៀបចំពិធី ​រួមទាំងមានឧបសគ្គមួយចំនួន  ហេតុនេះហើយបានជាមានគូស្នេហ៍មិនតិចនោះទេ ​សុខចិត្តខំមាត់រស់នៅរួមគ្នារំលងប្រពៃណីទទួលការសើចចំអកពីសាច់ញាតិ និងអ្នកជុំវិញខ្លួន។

ជាក់ស្តែងគូស្នេហ៍មួយគូ ​បានឆ្លងឧបសគ្គជាមួយគ្នាយ៉ាងច្រើន  ដោយបានស្គាល់គ្នា និងរួមរស់ជាប្តីប្រពន្ឌមិនទាន់រៀបការតាំងពីឆ្នាំ  ២០១៦  ថែមទាំងទទួលបានកូនប្រុសស្រី២នាក់ជាបន្តបន្ទាប់ផងដែរ ​ហើយបើទោះជាមិនសូវសមភ្នែកញាតិយ៉ាងណាក្តី  ប្តីប្រពន្ធកម្សត់កម្រទាំង២នាក់នេះ ​នៅតែចាប់ដៃគ្នឆ្លងឧបសគ្គ ​និងប្រឹងប្រែងរកស៊ីខ្លាំងណាស់ ​រហូតទទួលបានទាំងសេចក្តីសុខ ​និងទ្រព្យសម្បត្តិសមរម្យ  ​​​ជាបន្តបន្ទាប់ ហើយរហូតដល់ឆ្នាំ  ២០១៩នេះទើបចាប់ដៃគ្នាចូលរោងការតាមប្រពៃណីជាកូនកំលោះកូនក្រមុំកូន២ទៀតផង។

តាមរយៈគណនីហ្វេសប៊ុក Muka Muka បានសរសេររៀបរាប់ថា៖ «ដំបូងឡើយត្រឹមជាអ្នកដ៏ទៃ ហើយក៏ស្គាល់គ្នាតាម Facebook 😁 video call រាល់ថ្ងៃ ទោះបីនៅមួយចំហៀងផែនដីម្នាក់…😊 និយាយគ្នា11ខែទើបបានជួបមុខគ្នា ឆ្នាំ2016 ☺️កាន់តែក្បែរកាន់តែស្រលាញ់ កាន់តែស្អប់ កាន់តែប្រចណ្ឌ័ កាន់តែរករឿងទ្វេរដង😔 រហូតមានកូនស្រី1 👧🥺 ឧបសក្គច្រើនណាស់តែបងនៅតែកាន់ដៃខ្ញុំមិនលែង 🥺 បងថានិងធ្វើគ្រប់យ៉ាងដើម្បីប្រពន្ធនិងកូន បងថាបងអត់ហត់ទេ😔 ហើយបងក៏ត្រូវរងបន្ទុកបន្ថែម ព្រោះយើងមានកូនប្រុស1ទៀត👶

គាត់នៅតែញញឹម គាត់នៅតែផ្តល់ភាពកក់ក្តៅ ហើយគាត់នៅតែរក្សាពាក្យសន្យា នឹងកាន់ដៃខ្ញុំចូលរោងជ័យក្នុងឆ្នាំ2019 ទោះបីជាយឺតបន្តិចក៏ដោយ…👰🤵👧👶 កូនកម្លោះកូនក្រមុំកូន2បានការគឺមិនល្អភ្នែកញាតិទេ តែនេះជាក្តីសុខរបស់ពួកខ្ញុំ គឺគាត់ប្រឹងដោយកំលាំងញើសឈាមខ្លួនឯង❤️❤️ អគុណគ្រប់យ៉ាងប្តីកម្សត់របស់អូន »។

ក្រោយពីបានឃើញពីប្រវត្តិតស៊ូរបស់គូស្នេហ៍ទាំង២ ​អ្នកលេងបណ្តាញសង្គមភាគច្រើនសុទ្ធតែសម្តែងនូវការអបអរសាទរ ​និងភាពក្លាហានរបស់អ្នកទាំង២ដែលហ៊ានជម្នះឧបសគ្គ និងហែលឆ្លងការលំបាកចាប់ដៃគ្នារហូតទទួលបានសុភង្គលរហូតសព្វថ្ងៃនេះ៕