សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

យល់ដឹង

បើមិនចង់អោយកូនៗរបស់អ្នកមានគ្រោះថា្នក់ សូមកុំអនុញ្ញាតអោយពួកគេទម្លាប់ធ្វើរឿងទាំងនេះ!

By Shield

September 20, 2019

នៅសហរដ្ឋអាមេរិកមានកុមារជាច្រើន បានទទួលរងរបួសពីការលោត ឬការលេងកំសាន្តមួយចំនួន។ ហើយឪពុកម្តាយភាគច្រើនការពារកូនៗ របស់ពួកគេ នៅពេលដែលពួកគេទៅលេង ខាងក្រៅផ្ទះ ឬនៅតាមសួនកុមារតែប៉ុណ្ណោះ ប៉ុន្តែភាពគ្រោះថ្នាក់ទាំងនោះ ក៏អាចកើតមានឡើង នៅកន្លែងដែលអ្នកគិតថាវាមានសុវត្ថិភាពផ្សេងទៀតផងដែរ។

បើយោងតាមគេហទំព័រ Bright Side បានអោយដឹងថា រឿងមួយចំនួនដែលកូនៗរបស់អ្នកបានធ្វើនោះ អ្នកអាចនឹងគិតថាវាមានសុវត្ថិភាព ប៉ុន្តែតាមពិតវាអាចបង្ករជាគ្រោះថ្នាក់ដ៏ធំបំផុតដល់កូនអ្នកទៅវិញ។ សូមចងចាំថាក្មេងតូចៗ ដែលទើបតែចេះដើរតេះតះត្រូវការការត្រួតពិនិត្យ និងយកចិត្តទុកដាក់គ្រប់ពេលវេលា។ ខាងក្រោមនេះគឺជាដំបូន្មានមួយចំនួន ដែលផ្តល់ឱ្យអ្នកនូវអ្វីដែលអ្នកត្រូវប្រុងប្រយ័ត្នដើម្បីការពារកូនៗ របស់អ្នក។

១. ការអនុញ្ញាតឱ្យពួកគេលេងកីឡាដែលគ្រោះថ្នាក់

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

មានគុណសម្បត្តិជាច្រើនសម្រាប់ក្មេងដែលកំពុងហាត់កីឡា ប៉ុន្តែក៏មានកីឡាមួយចំនួយផ្សេងទៀតដែលមានឥទ្ធិពលខ្ពស់ អាចបង្កគ្រោះថ្នាក់ដល់ពួកគេទៅវិញ។ វេជ្ជបណ្ឌិត Dr. Bennet Omalu បានណែនាំថា កីឡាទាំង ៦ ដែលក្មេងតូចៗ ត្រូវចៀសវាងនោះគឺ កីឡាបាល់ទាត់របស់អាមេរិច បាល់ទះ កីឡាវាយកូនឃ្លីលើទឹកកក ក្បាច់គុនល្បុក្កតោ និងបាល់ឱប។ អ្នកជំនាញខាងសរសៃប្រសាទបាននិយាយថា កីឡាទាំងនេះ អាចអោយកុមារទទួលរងការវាយប្រហារជាច្រើនទៅលើក្បាល ដែលជាហេតុធ្វើអោយក្មេងៗខូចខួរក្បាល។

ដូចគ្នានេះផងដែរ សកម្មភាពដែលមានឥទ្ធិពលខ្ពស់អាចបណ្តាលឱ្យមានការគៀបសង្កត់នៃឆ្អឹងខ្នង និងការធ្វើឱ្យខូចទ្រង់ទ្រាយនៃខ្នង ដែលអាចបណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ។ ការចូលរួមម្តងហើយម្តងទៀតនៅក្នុងកីឡាទាំងនេះអាចធ្វើឱ្យកុមារកាន់តែប្រឈមមុខយ៉ាងធ្ងន់ធ្ងរជាមួយជំងឺ Scoliosis ។ ការគ្រវី ការលើកទម្ងន់ និងការរត់ចម្ងាយឆ្ងាយគឺគួរតែជៀសវាង។

២. ការអនុញ្ញាតឱ្យពួកគេអង្គុយនៅទីតាំងអក្សរ W

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ទីតាំងអក្សរ W គឺជាវិធីសាមញ្ញមួយដែលក្មេងៗតែងតែជ្រើសរើសអង្គុយនៅពេលលេងនៅលើកំរាលឥដ្ឋ ព្រោះវាផ្តល់ភាពងាយស្រួលសម្រាប់ពួកគេ។ ទោះយ៉ាងណាក៏ដោយ វាគឺជាទីតាំងមួយដែលគ្រោះថ្នាក់បំផុតសម្រាប់កុមារ ហើយគ្រូពេទ្យបានណែនាំឱ្យឪពុកម្តាយគ្រប់គ្នា ត្រូវរារាំងមិនឱ្យកូនៗអង្គុយបែបនេះឡើយ។

លើសពីនេះទៅទៀតនោះ គ្រូពេទ្យជំនាញខាងផ្នែកឆ្អឹងម្នាក់ បានថ្លែងក្នុងបទសម្ភាសន៍មួយថា ការអង្គុយបែបនេះអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ការវិវត្តរបស់កុមារនៅក្នុងសន្លាក់ជើង និងឆ្អឹងត្រគាក ហើយថែមទាំងធ្វើឱ្យសាច់ដុំរបស់ពួកគេចុះខ្សោយ និងដាក់សម្ពាធយ៉ាងខ្លាំងលើឆ្អឹងខ្នង ក និងស្មារបស់ពួកគេ។

៣. ការឱ្យពួកគេលេងទូរស័ព្ទ ឬ ipad (ជាពិសេសក្មេងទើបចេះដើរតេះតះ)

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

វេជ្ជបណ្ឌិតបានហាមឪពុកម្តាយគ្រប់គ្នាឱ្យកាត់បន្ថយពេលវេលានៃការលេង ទូរស័ព្ទ ឬ ipad របស់កូនៗតាមដែលអាចធ្វើទៅបាន ដោយសារតែពន្លឺ​ពណ៌​ខៀវ​ដែលជាផ្នែកមួយនៃពន្លឺដែលបង្កគ្រោះថ្នាក់ ដែលអេក្រង់ទាំងនោះបានបញ្ចេញ។

រោគសញ្ញាទូទៅនៃពន្លឺពណ៌ខៀវនោះ គឺធ្វើអោយក្មេង ឈឺក្បាល ឈឺក ឈឺស្មា​ភ្នែកស្ងួត ឬរលាក ថែមទាំងមានរោគសញ្ញាផ្លូវចិត្តផ្សេងទៀតផងដែរ ដូចជាកាត់បន្ថយការយកចិត្តទុកដាក់ អាកប្បកិរិយាមិនល្អ និងឆាប់ខឹង។ វាក៏អាចប៉ះពាល់ដល់ដំណេករបស់ពួកគេផងដែរ ដែលធ្វើឱ្យពួកគេមានថាអារម្មណ៍អស់កម្លាំង។

៤. ការលេងរំអិល ដោយដាក់កូនតូចនៅលើភ្លៅរបស់អ្នក

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ឪពុកម្តាយភាគច្រើនគិតថានៅពេលដែលពួកគេ ទៅលេងនៅសួនកុមារពួកគេលេងរំអិល ដោយដាក់កូនលើភ្លៅគឺ មានសុវត្ថិភាពបំផុត។ ជាការពិតនេះគឺជាការបង្កគ្រោះថ្នាក់ដល់កូនៗទៅវិញ។

គ្រូពេទ្យកុមារ ឈ្មោះវេជ្ជបណ្ឌិត Diane Arnaout បានពន្យល់ថាទម្ងន់របស់ឪពុកម្តាយ អាចរុញអ្វីៗទាំងអស់ចុះក្រោមក្នុងល្បឿនលឿន ដូច្នេះក្នុងករណីដែលផ្នែកណាមួយ នៃជើង ឬដៃរបស់ក្មេងជាប់នឹងក្តាររំអិលនោះជើង ឬដៃរបស់ពួកគេអាចនឹងរមួល ឬបាក់តែម្តង។

៥. ការអនុញ្ញាតអោយកូនលេងល្បែងដែលគ្រោះថា្នក់

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ការលេង Chubby Bunny គឺជាការប្រកួតប្រជែងដែលមានប្រជាប្រិយភាពខ្លាំងណាស់របស់ក្មេងៗជាមួយឪពុកម្តាយរបស់ពួកគេ ដែលពួកគេត្រូវដាក់នំចូលទៅក្នុងមាត់របស់ពួក ហើយនិយាយថា “ជប់ប៊ី ​” អោយច្បាស់តាមដែលអាចធ្វើទៅបាន។

ទោះបីជាក្មេងៗគិតថាវាមានភាពរីករាយ និងទទួលបានរង្វាន់ដែលពួកគេពេញចិត្ត បន្ទាប់ពីការប្រកួតចប់ក៏ដោយ ក៏ល្បែងកំសាន្តនេះនៅតែជាបញ្ហាគ្រោះថ្នាក់ ដែលបណ្តាលអោយ ពួកគេស្ទះបំពង់ខ្យល់ដែរ។

៦. ការអោយកូនឈរនៅលើកៅអី

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

នេះគឺជាហេតុផលមួយក្នុងចំណោមហេតុផលទូទៅបំផុតសម្រាប់ការរងរបួសរបស់កុមារ ជាពិសេសក្នុងចំណោមក្មេងទើបចេះដើរតេះតះ។ ក្មេងៗគឺរពឹងខ្លាំងណាស់ ជាធម្មតាពួកគេចង់ឡើងលើអ្វីៗគ្រប់យ៉ាងរួមទាំងកៅអីផងដែរ​។ ការធ្លាក់ពីកៅអីខ្ពស់អាចបណ្តាលអោយពួកគេប៉ះទង្គិច ដៃ ជើង ជាពិសេសគឺក្បាលរបស់ពួកគេ។

នៅសហរដ្ឋអាមេរិក មានកុមារម្នាក់បានរងរបួសពីការធ្លាក់ពីកៅអីយ៉ាងធ្ងន់ធ្ងរ។ នេះជាមូលហេតុដែលអ្នកឯកទេសណែនាំឪពុកម្តាយឱ្យដាក់កូន ៗ របស់ពួកគេឱ្យអង្គុយលើតុអាហារដោយមិនអនុញ្ញាតឱ្យពួកគេក្រោកឈរហើយថែមទាំងត្រូវត្រួតពិនិត្យពួកគេជានិច្ច។

៧. ការលេងនៅកន្លែងកខ្វក់

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ក្មេងៗចូលចិត្តលេងកន្លែងកខ្វក់នៅខាងក្រៅផ្ទះណាស់។ អ្វីដែលចាំបាច់នោះ ត្រូវគិតពិចារណាដោយប្រុងប្រយ័ត្ននូវកន្លែងដែលពួកគេលេងពីព្រោះការជីកដី និងលេងជាមួយរបស់កខ្វក់អាចបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់កុមារ។ មូលហេតុចំបងនោះគឺការប៉ះពាល់ដល់សុខភាពរបស់ពួកគេ។

ទោះបីជាវត្ថុកខ្វក់នៅក្នុងផ្ទះត្រូវបានហាមឃាត់ក៏ដោយក៏នៅតែមានកន្លែងដែលមានវត្ថុកខ្វក់ផ្សេងទៀតផងដែរ ដូចជា យានដ្ឋាន ឬក៏ផ្ទះចាស់ៗ។ កុមារអាចត្រូវបានប៉ះពាល់ជាមួយលោហៈពុលដែលអាចបណ្តាលឱ្យខូចខួរក្បាល និងជួបបញ្ហាពេញមួយជីវិត។

៨. ការលេងល្បែងលោត

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ឪពុកម្តាយជាច្រើនបានតំឡើង កន្លែងលោតកំសាន្ត ទាំងធំ ទាំងតូចនៅក្នុងទីធ្លា សម្រាប់កូនៗ របស់ពួកគេ។ ឧបករណ៍ល្បែងលោតនេះហាក់ដូចជាគួរឱ្យសប្បាយរីករាយ និងគ្មានកំហុសអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់កុមារ។

ប៉ុន្តែយោងតាមការណែនាំរបស់វិជ្ជបណ្ឌិតកុមារអាមេរិកាំងម្នាក់បាន​និយាយថា ឪពុកម្តាយ គ្រប់រូបមិនគួរ បង្កើតឧបករណ៍ល្បែងលោតនេះ ដល់កូននោះទេ  ព្រោះល្បែងនេះអាចបង្កគ្រោះថា្នក់ដែលបណ្តាលអោយមានការបាក់ឆ្អឹង ឬការរងរបួសក្បាលជាដើម ផ្សេងពីនេះទៅទៀតនោះ អាចមានការប៉ះទង្គិចផ្លូវចិត្តដែលអាចបណ្តាលឱ្យខូចខួរក្បាលជារៀងរហូត ឬអាចដល់ថ្នាក់ស្លាប់ក៏មាន។

៩. ការប្រើកូនតូចៗអោយធ្វើអ្វីមួយដែលទាក់ទងនឹងគ្រឿងម៉ាស៊ីន

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ទាំងការរុញ និងការជិះលើម៉ាស៊ីនកាត់ស្មៅគឺជាការងារមួយដ៏គ្រោះថ្នាក់បំផុត ហើយវាអាចបង្កអន្តរាយដល់ក្មេងតូចៗ។ ក្នុងករណីនេះអាចបង្កអោយក្មេង មានគ្រោះថ្នាក់បាក់ ដៃ ជើង ឬអាចបាត់បងជីវិតផងដែរ។ ឧបករណ៍ទាំងនេះមិនមែនជាអ្វី ដែលក្មេងៗត្រូវលេង ឬធ្វើវានោះទេ។

យោងទៅតាមគេហទំព័រ HealthyChildren.org នៅក្នុងសហរដ្ឋអាមេរិកមានកុមារជាង ៩,០០០ នាក់ទៅបន្ទប់សង្គ្រោះបន្ទាន់ចំពោះការរងរបួសដែលទាក់ទងនឹងការកាត់ស្មៅជារៀងរាល់ឆ្នាំ។

១០. ការឡើងលើទីខ្ពស់

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

សួនកុមារគឺជាទិសដៅដែលកូនៗ ចូលចិត្តបំផុត តែទោះជាយ៉ាងណាការត្រួតពិនិត្យជាប្រចាំគឺចាំបាច់ដើម្បីឱ្យកុមារត្រឡប់ទៅផ្ទះដោយសុវត្ថិភាព។

យោងតាមមជ្ឍមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺបានឱ្យដឹងថា មានកុមារជាង ២០០.០០០ នាក់បានរងរបួសនៅសួនកុមារដែលខ្លះក៏ស្លាប់បាត់បង់ជីវិតជារៀងរាល់ឆ្នាំនៅសហរដ្ឋអាមេរិក។ ភាគច្រើនបណ្តាលមកពីការឡើងទីខ្ពស់។ ទោះបីជាវាមើលហាក់ដូចជាសប្បាយ និងជាអត្តពលកម្មក៏ដោយ ក៏ការឡើងនេះគឺជាមូលហេតុមួយក្នុងចំណោមមូលហេតុទូទៅបំផុតនៃការដួល និងការរងរបួសធ្ងន់ធ្ងរដែរ។

១១. ការជិះកង់ដោយមិនពាក់មួកសុវត្ថិភាព

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

គ្មានអ្វីដែលចម្លែកនោះទេដែលការជិះកង់គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពដែលកុមារចូលចិត្ត ព្រោះវាផ្តល់ឱ្យពួកគេនូវអារម្មណ៍ឯករាជ្យភាពនិងភាពសប្បាយរីករាយ ហើយក៏ជាអ្វីដែលពួកគេចង់បានផងដែរ។ ទោះជាយ៉ាងណាក៏ដោយការជិះកង់អាចមានគ្រោះថ្នាក់នៅពេលជិះផងដែរ។

ជាការពិតណាស់អ្វីដែលត្រូវបានអនុវត្តចំពោះមនុស្សពេញវ័យយើងក៏ត្រូវអនុវត្តចំពោះកុមារផងដែរ។ ការពាក់មួកសុវត្ថិភាពគឺជាគោលការណ៍សុវត្ថិភាពលេខមួយសម្រាប់ការ ការពារក្បាលក្នុងករណីជិះដួល។ ការពាក់មួយអាចការពារការរងរបួសខួរក្បាល និងរបួសធ្ងន់ធ្ងរ។ ការជិះកង់អាចជាសកម្មភាពគ្រួសារដ៏អស្ចារ្យ ដូច្នេះអ្នកគួរធ្វើជាគំរូល្អ ហើយជិះជាមួយពួកគេដោយពាក់មួកសុវត្ថិភាព។

យើងសង្ឃឹមថា ការជ្រើសរើសនូវគ្រោះថ្នាក់ដែលអាចកើតមាននេះនឹងជួយអ្នក និងកូនៗរបស់អ្នកឱ្យមានជីវិតប្រចាំថ្ងៃប្រកបដោយសុវត្ថិភាព។ តើអ្វីទៅដែលបង្កគ្រោះថ្នាក់បំផុតសម្រាប់ក្មេង? ប្រាប់គ្រប់គ្នាពីរឿងរ៉ាវរបស់អ្នកនៅក្នុងមតិយោបល់។

ប្រែសម្រួលដោយ៖ Crusher

ប្រភពដើម៖ Bright Side