សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ក្នុងស្រុក

កុំចេះតែហ៊ាន! ម៉ូតូដាក់សុទ្ធតែGPS

By Shield

September 20, 2019

#ក្រុងតាខ្មៅ #ករណីអំពើលួច(ម៉ូតូ) -កើតហេតុថ្ងៃទី ១៦.០៩.២០១៩ វេលាម៉ោង១៥.០០នាទីនៅចំណុចមុខផ្ទះជនរងគ្រោះភូមិព្រែករាំង សង្កាត់កំពង់ សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ *ជនរងគ្រោះ០១នាក់ -ឈ្មោះ សុីម ផេងហុង ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្ត កណ្តាល មុខរបរ លក់ដូរ ។ *ជនសង្ស័យ០១នាក់

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

-ឈ្មោះ ហែល សុខហាក់ ភេទ ប្រុស អាយុ២៤ឆ្នាំ មានទី លំនៅភូមិព្រែកឡុង សង្កាត់រកាខ្ពស់ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន) ។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

*សំភារៈបាត់បង់(យកបានមកវិញ) – ម៉ូតូ១គ្រឿងម៉ាក Honda wave C១១០ ពណ៌ខ្មៅ គ្មានផ្លាកលេខ ។ *វត្ថុតាងចាប់យក៖ -ម៉ូតូ១ម៉ាកHONDA Wave c១១០ ពណ៌ខ្មៅ គ្មានផ្លាកលេខ(របស់ជនរងគ្រោះ) ។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

***សភាពនៃរឿងហេតុ កាលពីវេលាកើតហេតុខាងលើជនសង្ស័យបានធ្វើ សកម្មភាពលួចម៉ូតូ របស់ជនរងគ្រោះដែលចតទុកនៅមុខផ្ទះរបស់ខ្លួនដោយមិនបានដកកូនសោរចេញ ហេីយបានជិះគេចខ្លួនបាត់ទៅ។ លុះដល់ថ្ងៃទី១៩ ខែឆ្នាំដដែលវេលាម៉ោង១២ថ្ងៃត្រង់ជនរងគ្រោះបានស្វែងរកម៉ូតូរបស់ខ្លួនតាមរយ:ប្រព័ន្ធ GPSដែលបំពាក់ជាប់នឹងម៉ូតូរហូតដល់ផ្ទះជនសង្ស័យស្ថិតនៅភូមិព្រែកឡុង សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្ត កណ្តាល ទើបបានឃេីញជនសង្ស័យនិងម៉ូតូនៅទីនោះ រួចរាយការណ៍ជូននគរបាលប៉ុស្តិ៍រការខ្ពស់ ចុះអន្តរាគមន៍ធ្វេីការឃាត់ខ្លូនជនសង្ស័យរួមទាំងវត្ថុតាង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីចាត់ការបន្តតាមនីតិវិធី ។

ប្រភព : ស្នងការដ្ឋាននគរបាលខេត្តកណ្តាល