យើងទាំងអស់គ្នាដឹងហើយថាការអាចមកធ្វេីការជាអ្នកបង្ហាញម៉ូដ គឺមិនមែនជារឿងងាយស្រួលនោះទេ។ ស្រីៗជាច្រើនមិនអាចទទួលយកសម្ពាធនៃការធ្វេីខ្លួនឱ្យល្អស្អាតបំផុតគ្រប់ពេល ហើយចាក់ចេញពីការបង្ហាញម៉ូត។
ហើយចំពោះឧស្សាហកម្មនេះផងដែរគឺត្រូវការមានស្តង់ដារ សម្រស់យ៉ាងម៉ត់ចត់ សម្រស់ស្រស់ស្អាត និងមិនចេះរីងស្ងួត កាន់តែច្រើនក្លាយជាកំពូលតារានៅថ្ងៃក្រោយ។
នាង Khoudia Diop គឺជាតារាបង្ហាញម៉ូតជនជាតិសេណេហ្កាលអាយុ ១៩ ឆ្នាំដែលធ្លាប់ត្រូវបានគេមេីលងាយ ដោយសារពណ៌ស្បែកខ្មៅរបស់នាង។ តែឥឡូវនាងបានគេហៅថា “Melanin Goddess” ដោយសារពណ៏ស្បែកដ៏ស្រស់ស្អាតរបស់នាង។
Khoudia បានប្រាប់ទៅ Daily Mail ថា «នាងត្រូវបានគេមានងាយ និង រេីសអេីមកាលពីនៅក្មេង ដោយសារតែស្បែកខ្មៅរបស់នាង ហើយសូម្បីតែឥឡូវនេះពេលខ្លះនៅតែមានគេប្រកាន់ជាតិសាសន៍។ ការធំឡេីងដោយប្រឈមមុខនឹងវារឿងទាំងនេះ វាមិនងាយជារឿងងាយស្រួលទេ ប៉ុន្តែ ខ្ញុំបានរៀនស្រឡាញ់ខ្លួនឯងច្រើនៗ ជារាល់ថ្ងៃហើយមិនយកចិត្តទុកដាក់ចំពោះមនុស្សអវិជ្ជមានឡើយ។»។
ចាប់តាំងពីពេលនោះមក Khoudia ឥឡូវនេះជាតារាបង្ហាញម៉ូតដ៏ល្បីល្បាញម្នាក់ ដែលបានចាប់ផ្តើមការដើរបង្ហាញម៉ូត នៅពេលនាងមានអាយុ ១៧ ឆ្នាំ ហេីយបានឈ្នះអ៊ិនធរណេតជាមួយនឹងរូបថតដ៏ស្រស់ស្អាតរបស់នាង ដែលធ្វើអោយនាងទទួលបានអ្នក Following ២៣៥k នៅលើ Instagram ។
នាងក៏កំពុងលើកទឹកចិត្តមនុស្សជាច្រេីនដោយសរសេរថាឃ្លាខ្លីដូចជា៖ «ប្រសិនបើអ្នកមានសំណាងដែលមានអ្វីប្លែកពីគេ សូមកុំផ្លាស់ប្តូរជានិច្ច»។
ព័ត៍មានបន្ថែម៖ Instagram | Facebook (h/t: designyoutrust, dm)
#1
#2
#3
#4
#5
#6
#7
#8
#9
ប្រភព៖ BoredPanda