សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

លក់ឡានសងក៏មិនគ្រប់ដែរ! លេងសុទ្ធតែរថយន្តដឹកទំនិញ បុករថយន្តស៊េរីទំនើប McLaren 720s តម្លៃខ្ទង់លានដុល្លារយ៉ាងនេះនោះ!

By Shield

September 21, 2019

ភ្នំពេញ៖  ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងដោយការលពីវេលាម៉ោង ខ្ទង់ ១ និង ៤០នាទីរសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ នេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយត្រង់ចំណុចគល់ស្ពានជ្រោយចង្វារ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ រវាងឡានដឹកទំនិញធុនធំ ជាមួយនឹងរថយន្តស៊េរីទំនើបខ្ទង់លានដុល្លារ McLaren 720s ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះត្រូវបានគេដឹងថា បានធ្វើឱ្យរថយន្តស៊េរីទំនើបពាក់ស្លាកលេខ ភ្នំពេញ 2AW-0720 របស់ឧកញ៉ាមួយរូបខូចខាតយ៉ាងដំណំ  ដែលគិតស្មានជាតម្លៃជួសពុលពិតជាមិនអស់តិចនោះឡើយ។

គួរឱ្យដឹងផងដែរថា ​តាមប្រភពបង្ហើបពីមជ្ឈដ្ឋានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក រថយន្តស៊េរិទំនើបរូបនេះគឺជារបស់លោកឧកញ្ញ៉ា​ លាង​ ឃុន​ ដែលគេស្គាល់ថាជា​ អគ្គនាយកក្រុមហ៊ុនស្រាបៀរកម្ពុជា​។ យ៉ាងណាមិញក្រោយកើតហេតុ​យេីងមិនដឹងថាភាគីខាងណាខុស​ ឬភាគីខាងណាត្រូវនោះទេ​ ​ដោយសាររថយន្តម្ខាងមានតម្លៃខ្ពស់​ ហេីយភាគីទាំងសងខាងដោះស្រាយគ្នាមិនត្រូវ​ ទេីបសមត្ថកិចជំនាញ​ ចុះមកធ្វេីការវាស់វែង​ និងបាននាំអ្នកបេីកបរទាំងសងខាង​ និងរថយន្ត​ បញ្ជូនទៅការិយាល័យចរាចរណ៍ជេីងគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដេីម្បីធ្វេីការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់បន្តទៅទៀត៕