ស្រ្តីមានផ្ទៃពោះគួរធ្វើ​ និងមិនគួរធ្វើអ្វីខ្លះក្នុងអំឡុងពេលកំពុងពរពោះ – Kalib9 យល់ដឹង | Pelklas

ស្រ្តីមានផ្ទៃពោះគួរធ្វើ​ និងមិនគួរធ្វើអ្វីខ្លះក្នុងអំឡុងពេលកំពុងពរពោះ

 

Preg2

Source: Pesticide Action Network

ស្ត្រីកំពុងមានគភ៌ ត្រូវតែកែប្រែទម្លាប់មួយចំនួនដែលខ្លួនតែងតែធ្វើប្រចាំថ្ងៃ ទាំង កាយវិការ ទម្លាប់ធ្វើការងារ ការបរិភោគអាហារ ដើម្បីចៀសវាងនាំគ្រោះថ្នាក់ដល់សុខភាពកូនដែលនៅក្នុងផ្ទៃ ។ ស្រ្តីគ្រប់រូបតែងតែមានអារម្មណ៍ពិបាក និងមានការព្រួយបារម្ភចំពោះសកម្មភាពប្រចាំថ្ងៃរបស់ខ្លួន ដោយមិនដឹងថាមានអ្វីខ្លះអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃនោះទេ។ យោងតាមសៀវភៅ “ ស្រ្តីគួរយល់ដឹង” ហ៊ុន គឹមស៊ៀ បានសរសេរអំពីស្រ្តីកំពុងពរពោះ ពីការលំបាក និងចំនុចគួរថែទាំសុខភាពអ្នកម្តាយ និងកូនឲ្យគង់វង្ស។ ដូច្នេះយើងមកស្វែងយល់ថាតើ អ្វីខ្លះដែលអ្នកម្តាយគួរធ្វើ និងមិនគួរធ្វើក្នុងពេលមានផ្ទៃពោះ។

Preg3

Source: American Heart Association

ស្រ្តីមានផ្ទៃពោះមិនគួរធ្វើមាន៖

  • ការងារ៖ មិនត្រូវធ្វើការងារធ្ងន់ធ្ងរដែលអាចបណ្តាលឲ្យប៉ះពាល់ និងគ្រោះថ្នាក់ដល់កូនមានដូចជា លី, សែង, រែក, ប្រឹងឈោង, ឬលោតយកឥវ៉ាន់, ធ្វើការដកស្ទូងមុជងើបៗ, ត្រាំទឹកយូរៗពេក។

Preg4

Source: BabyCenter

 

  • អារម្មណ៍៖ ទោះបីពេលមានកូនអារម្មណ៍មានការប្រែប្រួល បែបណាក៏ដោយ ក៏មិន គួរធ្វើតាមអារម្មណ៍ងាយខឹង ឆាប់ព្រួយ ងាយខ្លាច ដែលងាយប៉ះពាល់ដល់សតិកូនក្នុងផ្ទៃ។
  • អាហារ៖ ត្រូវតមអាហារផ្អាប់ ឬ ចំណីមានជាតិប្រៃពេក ហឹរពេក ជូរពេក ឬចំណីទុកយូរថ្ងៃមានក្លិនមិនល្អ ជាពិសេសដាច់ខាតចំពោះស្រា និងបារី។
  • ការប្រើប្រាស់ថ្នាំ៖ អំឡុងពេលមានកូន មិនត្រូវប្រើថ្នាំច្រើនពេកទេ ក្នុងករណីមិនចាំបាច់ឬ គ្មានការអនុញ្ញាត ត្រឹមត្រូវ។

ស្រ្តីមានផ្ទៃពោះគួរធ្វើមាន៖

  • អាហារ៖ គួរបរិភោគ បន្លែ សណ្តែក សាច់ ត្រី ផ្លែឈើ និងចំណីផ្សេងទៀតដែលសម្បូរជីជាតិដល់ម្តាយ និងកូន។
  • អារម្មណ៍៖ បើកចិត្តឲ្យទូលាយ ធ្វើអ្វីដែលសប្បាយរីករាយ តាំងសតិឲ្យនឹងនរ។
  • ការងារ៖ គួរធ្វើការស្រាលៗ ដូចជា ដាំបាយ លាងចាន ធ្វើម្ហូប ទៅផ្សារទិញនំចំណី ជាដើម
  • ធ្វើលំហាត់ប្រាណ៖ ហាត់ប្រាណអាចជួយសម្រាល ភាពឈឺចាប់ក្នុងពោះ និងបង្កើតចលនាចំពោះកូនក្នុងផ្ទៃ។
  • ថ្នាំជាតិដែក៖ អ្នកម្តាយត្រូវពិសាថ្នាំជាតិដែកឲ្យបានគ្រប់គ្រាន់ទៅតាម វេជ្ជបញ្ជា។
  • ពិនិត្យផ្ទៃពោះ៖ ត្រូវទៅពិនិត្យផ្ទៃពោះឲ្យបានទៀងទាត់ តាមការណាត់ដើម្បីតាមដានសុខភាពកូន និងម្តាយ។

Preg5

Source: Geo.tv

 

Compiled by: Sreng Srey Nang

Edited by: Serpent

Cited by: happylearnnews.com