នៅពីក្រោយមនុស្សស្រីជោគជ័យ សុទ្ធតែភាពឈឺចាប់ នៅពីក្រោយមនុស្សស្រីឯករាជ្យ សុទ្ធតែភាពឯកា – Kalib9 សម្រង់ | Pelklas

នៅពីក្រោយមនុស្សស្រីជោគជ័យ សុទ្ធតែភាពឈឺចាប់ នៅពីក្រោយមនុស្សស្រីឯករាជ្យ សុទ្ធតែភាពឯកា

មនុស្សប្រុសភាគច្រើន មិនចូលចិត្តមនុស្សស្រីរឹងមាំពេកទេ ហើយគេក៏មិនចង់បានមនុស្សស្រីឯករាជ្យពេកនោះដែរ ព្រោះគេគិតថា មនុស្សស្រីបែបហ្នឹង គឺសុទ្ធតែរឹងរូសមានះ ហើយនាងនឹងមិនស្ដាប់ ឬសម្របតាមគេនោះឡើយ។ ចំណែកឯមនុស្សស្រី នាងក៏មិនចង់រឹងមាំខ្លាំងពេកនោះដែរ ព្រោះមនុស្សស្រី បើកាលណារឹងមាំពេក នឹងត្រូវហត់នឿយ បាត់បង់ការថ្នាក់ថ្នមក្នុងជីវិត តែមកពីកាលៈទេសៈ និងរឿងរ៉ាវដែលនាងបានឆ្លងកាត់ បង្ខំឱ្យនាងត្រូវតែរឹងមាំ និងមានឯករាជ្យដោយខ្លួនឯង។

ម្យ៉ាងវិញទៀត មនុស្សស្រីដែលរឹងមាំ មានឯករាជ្យភាព គឺសុទ្ធតែទទួលបាននូវអារម្មណ៍ឈឺចាប់ ហើយជីវិតនាង មានតែភាពឯកា គ្មានអ្នកណា យកចិត្តទុកដាក់ និងមើលថែនាង ទើបធ្វើឱ្យនាង ក្លាយជាមនុស្សស្រីម្នាក់ដែលរឹងមាំលើសមនុស្សប្រុសខ្លះទៅទៀត។ ភាគច្រើននៃមនុស្សស្រីជោគជ័យ គឺនាងមានប្រវត្ត ឈឺចាប់ ជូរចត់ជាច្រើន មិនថាប្រវត្តគ្រួសារ ឬប្រវត្តស្នេហារបស់នាងនោះឡើយ។

គ្មានមនុស្សស្រីណា ចង់ឱ្យខ្លួនឯងឯកា ខ្វះភាពកក់ក្ដៅ ខ្វះការថ្នាក់ថ្នមនោះឡើយ តែព្រោះតែការឈឺចាប់ ទាមទារឱ្យនាង ត្រូវតែរឹងប៉ឹង និងធ្វើជាបង្អែកដ៏មាំសម្រាប់ជ្រោមជ្រែងខ្លួនឯង ទោះនាងត្រូវឯកា វាក៏ល្អជាងឱ្យនាងធ្វើជាមនុស្សស្រីទន់ជ្រាយ រង់ចាំតែការមើលថែពីអ្នកដទៃ ឬត្រូវគ្រាំរីងរៃពេញមួយជីវិត៕

70171826_2453680211379799_4053756881775099904_n

70358207_2453239531423867_2421408505995984896_n

70578187_2452070824874071_4405291798809804800_n

70933666_2451445108269976_425891465332260864_o

អត្ថបទ ៖ ភី អេច

ក្នុងស្រុករក្សាសិទ្ធ