សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

យល់ដឹង

កុំបើកបរលឿនពេកអ្នកមានឡានជិះភាគច្រើនសុទ្ធតែមិនដឹងពីអត្ថន័យតួអក្សរនៅជាប់នឹងសំបកកង់

By Shield

September 29, 2019

អ្នកដែលមានឡានជិះមួយចំនួនធំមិនបានដឹងហើយក៏មិនបានចាប់អារម្មណ៍ដែរនៅពេលដែលកង់រថយន្តចេះតែខូចធ្លុះធ្លាយ ប្រើមិនជាប់បានយូរ រហូតដល់មានពេលខ្លះបន្ទោសទៅក្រុមហ៊ុនអ្នកផលិតក៏មាន។

វាមានកត្តាជាច្រើនណាស់ដែលអាចបង្ករអោយកង់រថយន្តឆាប់អស់គុណភាពដូចជាកត្តាផ្លូវថ្នល់ ហើយបើសិនជាមិនបានដឹងពីអាត្រាល្បឿនកំណត់ដែលគេចែងអោយទេគឺកាន់តែធ្ងន់ធ្ងរហើយ។

ខាងក្រោមនេះគឺជាតារាង៖ ១. L ធ្វើដំណើរបានល្បឿនខ្ពស់បំផុត 120 គីឡូម៉ែត្រក្នុងមួយម៉ោង

២. M ​ធ្វើដំណើរបានល្បឿនខ្ពស់បំផុត 130 គីឡូម៉ែត្រក្នុងមួយម៉ោង

៣. N ​ធ្វើដំណើរបានល្បឿនខ្ពស់បំផុត 140 គីឡូម៉ែត្រក្នុងមួយម៉ោង

៤. Q ​ធ្វើដំណើរបានល្បឿនខ្ពស់បំផុត 160 គីឡូម៉ែត្រក្នុងមួយម៉ោង

៥. R ​ធ្វើដំណើរបានល្បឿនខ្ពស់បំផុត 170 គីឡូម៉ែត្រក្នុងមួយម៉ោង

៦. S ​ធ្វើដំណើរបានល្បឿនខ្ពស់បំផុត 180 គីឡូម៉ែត្រក្នុងមួយម៉ោង

៧. T ​ធ្វើដំណើរបានល្បឿនខ្ពស់បំផុត 190 គីឡូម៉ែត្រក្នុងមួយម៉ោង

៨. U ​ធ្វើដំណើរបានល្បឿនខ្ពស់បំផុត 200 គីឡូម៉ែត្រក្នុងមួយម៉ោង

៩. H ​ធ្វើដំណើរបានល្បឿនខ្ពស់បំផុត 210 គីឡូម៉ែត្រក្នុងមួយម៉ោង

១០. V ​ធ្វើដំណើរបានល្បឿនខ្ពស់បំផុត 240 គីឡូម៉ែត្រក្នុងមួយម៉ោង

១១. Z ​ធ្វើដំណើរបានល្បឿនខ្ពស់បំផុត 240 គីឡូម៉ែត្រក្នុងមួយម៉ោងឡើងទៅតែក្រោម 270

១២. W ​ធ្វើដំណើរបានល្បឿនខ្ពស់បំផុត 270 គីឡូម៉ែត្រក្នុងមួយម៉ោង

១៣. Y ​ធ្វើដំណើរបានល្បឿនខ្ពស់បំផុត 300 គីឡូម៉ែត្រក្នុងមួយម៉ោង

១៤. 👍 ​ធ្វើដំណើរបានល្បឿនខ្ពស់បំផុត​​ 300 គីឡូម៉ែត្រក្នុងមួយម៉ោងឡើងទៅ

#1

#2

#3

#4

ប្រភព៖ ផានិត លក់ ទិញ ឡានគ្រប់ប្រភេទ