សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

ធុញទ្រាន់ខ្លាំង និងជាសំណួរដែលស្អប់បំផុត «ពេលណាយើងរៀបការ?» ​ទីបំផុតសម្រេចបំណងមនុស្សស្រីជាទីស្រលាញ់ ព្រោះតែការរង់ចាំដល់ទៅ ៨ឆ្នាំ

By Shield

October 01, 2019

ស្នេហាពិតពេលខ្លះអ្នកអាចមើលចិត្តគ្នាត្រឹម ​១ឆ្នាំ ​ទៅ ២ឆ្នាំមុននឹងសម្រេចចិត្តចូលរោងការ ​អ្នកខ្លះក៏ត្រូវមើលចិត្តគ្នារាប់ឆ្នាំក៏មាន ​តែការរង់ចាំរយៈពេលដ៏យូរមុនចូលរោងការពេលខ្លះមិនមែនព្រោះតែមិនទាន់មើលចិត្តគ្នាច្បាសនោះឡើយ ​វាអាចបណ្តាលពីបញ្ហាគ្រួសារ ​ការដែលមិនទាន់មានមុខរបរជាលំនឹង ​និងមានទាន់មានលទ្ធភាពគ្រប់គ្រាន់សម្រាប់កសាងអនាគតជាមួយមនុស្សជាទីស្រលាញ់។

ជាក់ស្តែងបុរសម្នាក់បានបង្ហើបរឿងផ្ទាល់ខ្លួនថា  មនុស្សស្រីដែលខ្លួនស្រលាញ់ចេះតែសួរនាំរហូត ​ថាពេលណារៀបការ ​រហូតធ្វើឱ្យខ្លួនឯងធុញទ្រាន់ ​និងស្អប់បំផុតពេលលឺពាក្យរៀបការម្តងៗ ​ព្រោះតែខ្លួនឯងគ្មានសមត្ថភាព ​និងគ្មានអ្វីទាំងអស់ ​តែនារីនាទីស្រលាញ់នៅតែនៅជិតមិនទីណាស៊ូរង់ចាំដល់ទៅ  ៧ ​៨ឆ្នាំ ​ទម្រាំបុរសដែលខ្លួនស្រលាញ់ជោគជ័យ  ហើយក៏បានសម្រេចបំនងគូស្នេហ៍ចូលរោងការដោយរីករាយ។

តាមរយៈគណនីហ្វេសប៊ុក ទ្រី ថេង បានសរសេររៀបរាប់ថា៖ «ពេលខ្លះធុញនឹងគាត់សួរបងពេលណាយេីងការ …..?វាជាសំនួរដែលខ្ញុំស្អប់បំផុត តែក៏អរគុណដែរគាត់រងចាំ៧ ៨ឆ្នាំនេះ ទាំងលុយកាក់តាំងពីគ្មានអ្វីសោះរហូតដល់យេីងមានគ្រប់យ៉ាង…… តែពេលនេះខ្ញុំសំរេចបំណងគាត់ហេីយ………យាយត្រង់យេីងជាមនុស្សប្រុសបើអោយគាត់ចាំ គាត់អាចាំបាន ចុះបើយើងថ្ងៃណាមួយមិនច្បាស់លាស់ គាត់នឹងរំពឹងអ្វី……….?សុំសួរដល់មនុស្សប្រុសគ្រប់រូប ​»៕