សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

អាយុមិនមែនជាបញ្ហា!លោកយាយម្នាក់អង្គុយផឹកស្រាយ៉ាងរំភើយនៅក្នុងក្លឹបកម្សាន្តមួយ ​ធ្វើឱ្យភ្ញាក់ផ្អើលពេញបណ្តាញសង្គម

By Shield

October 03, 2019

ថៃ៖ ​អាយុកាន់តែច្រើន ​ការសប្បាយក៏កាន់តែបាត់បង់ទៅតាមពេលវេលាចៀសមិនផុតនោះទេ ​ដោយការមានវ័យកាន់តែចាស់កម្លាំងកាន់តែខ្សោយទោះបីជាមានលុយមានពេលវេលាក៏មិនប្រាកដថាអាចរកភាពរីករាយបាននោះទេ។

តែថ្មីៗនេះលោកយាយមួយរូបនៅក្នុងប្រទេសថៃត្រូវបានបង្ហោះចែកចាយដោយក្លឹបកម្សានមួយយកន្លែង  បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមភ្ញាក់ផ្អើលមិនតិចនោះទេ ​ដោយសាររូបភាពលោកយាយអង្គុយផឹកស្រានៅក្នុងក្លឹបកម្សាន្តមួយយ៉ាងរីករាយនឹកស្មានមិនដល់ហាក់ដូចជាក្មេងជំទង់ ។

គួរឱ្យដឹងផងដែរថា ​រូបភាពដែលលោកយាយមួយរូបដ៏ល្បីនេះទោអង្គុយលេងកម្សាន្ត មានឈ្មោះថា Rong Lao Tam Mue (โรงเหล้า ทำมือ ศรีสะเกษ) ដែលមានទីតាំងស្ថិតនៅក្នុងខេត្ត Sisaket ប្រទេសថៃ ដែលរូបនេះជារូបភាពនៅក្នុងកម្មវិធីគំរប់ខួប១ឆ្នាំ នៃការបើកដំណើរការក្លឹបកម្សាន្តផងដែរ។ ​ទោះជាយ៉ាងណាអត្តសញ្ញាណរបស់លោកយាយស្ទាវមួយរួបនេះមិនទាន់មានអ្នកណាដឹងនៅឡើយនោះទេ៕