សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

រកឯណាបានម៉ែក្មេកសម័យថ្មីឆ្នាំ ២០១៩ បែបនេះ? ដាក់មួយឃ្លាមកត្រូវចិត្តកូនប្រសាស្រីសម័យថ្មីនេះហ្មង!

By Shield

October 04, 2019

ភ្នំពេញ៖ ​រឿងជីវិតគូវាមិនមែនជារឿងងាយស្រួលប៉ុន្មានទេ  នៅក្នុងការរកមនុស្សត្រូវចិត្ត  ជាក់ស្តែងទោះរកមនុស្សជាទិស្រលាញ់ត្រូវចិត្ត  ក៏ត្រូវឆ្លងកាត់សមាជិកគ្រួសារជាពិសេសគឺម្តាយក្មេកឪពុកក្មេកតែម្តង  ដែលសមាជិកទាំង២រូបនេះអាចនិយាយថាមិនជាងាយឆ្លងកាត់ដោយស្រួលនោះទេ  ដូច្នេះហើយបានជាជីវិតគូភាគច្រើនតែងតែមានបញ្ហា ​ឬមានការមិនពេញចិត្តពីសំណាក់សាច់ថ្លៃតែម្តង។

ជាការពិតណាស់​ អាចថាជារឿងមួយដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ​ព្រោះថ្មីៗនេះមានអ្នកម្តាយក្មេកសម័យថ្មីមួយរូបបានពោលពាក្យមួយឃ្លា  នូវការបើកចិត្តទូលាយមិនប្រកាន់ច្រើនចំពោះកូនប្រសារបស់ខ្លួនរហូតធ្វើឱ្យអ្នកលេងបណ្តាញសង្គមពេញចិត្តជាខ្លាំង​ ជាពិសេសគឺស្រីៗសម័យនេះតែម្តង ​រហូតនឹកស្រមៃថាអនាគតចង់បានម្តាយក្មេងចិត្តល្អបែបនេះ។

ដោយយោងតាមរយៈគណនីហ្វេសសប៊ុកSoun Sophea ដែលគេដាក់ឈ្មោះថាអ្នកម្តាយក្មេកចិត្តទូលាយសម័យថ្មីបានបង្ហោះរូបភាព ​និងសារមួយឃ្លាយ៉ាងមានន័យថា៖ « អាយុកាន់តែច្រើនកូនក៏កំលោះ ថែមទាំងមានកូនប្រសារទៀត😁ហើយថ្ងៃនេះជាថ្ងៃខួបកូនស្រីម៉ាក់សូមជូនពរកូនឲមានសំណាងល្អ រកសុីមានបាន មានសុភមង្គុលពេញមួយជីវិតណា❤😘

ហើយចង់ប្រាប់ថា ម៉ាំមីម្នាក់នេះអត់សូវចេះប្រកាន់ច្រើនទេ ចូលចិត្តកូនប្រសារស្រី រួសរាយ រហស័រហួន ចេះរកចំណូលដោយមិនចាំបាច់ពឹងលើប្តីទាំងស្រុង ពូកែរតុបតែងខ្លួនតែកុំសុិចសុីពេក ចេះផឹកសុីក៏អត់ប្រកាន់ អាចផឹកជាមួយម៉ែក្មេកបាន បើសិនកូនប្រុសម៉ាក់ធ្វើអោយកូនប្រសារសេត ចាំម៉ាំមីកំដរ🍻🤣Mummy 2019 🤣 ​»៕