សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

សមនោះសម! មើលមួយភ្លែតចង់ច្រលំ ​ពេល ​Bro Kh តុបតែងស្រីបែបនេះ (មានវីដេអូ)

By Shield

October 06, 2019

ភ្នំពេញ៖ ​សព្វថ្ងៃនេះអ្នកណាមិនល្បី  ថា Youtuber លោក Bro KH ពិតជាមានភាពល្បីល្បាញមែនទែនព្រោះលោកតែងតែបញ្ចេញវីដេអូថ្មីៗប្លែកៗ Concept  គួរឱ្យចាប់អារម្មណ៍ទាក់ទាញអ្នកទស្សនាជាច្រើននៅលើបណ្តាញសង្គម។

ជាក់ស្តែងជារឿងមួយដ៏គួរឱ្យភ្ញាក់ផ្អើល ថ្មីៗនេះ លោក Bro KH បានបញ្ចេញវីដេអូថ្មីធ្វើឱ្យអ្នកទស្សនាផ្ទុះសំណើចយ៉ាងខ្លាំង ​ព្រោះលោកបានតុបតែង ផាត់មុខ និងស្លៀកពាក់ជាមនុស្សស្រី ដែលមើលទៅស្រស់ស្អាតប្លែកស្ទើរតែច្រលំថាស្រីពិតៗ។

ក្រៅពីមើលទៅស្រស់ស្អាតប្លែកស្ទើរតែចាប់ច្រលំបែបនេះ ​លោក ​Bro  Kh  ត្រូវបានអ្នកគាំទ្រកោតសរសើរនូវភាពក្លាហាននៅក្នុងការតុបតែងបែបនេះ ​ដោយថែមទាំងពាំនាំមកភាពរីករាយជូនអ្នកទស្សនាផងដែរ ​ដោយវីដេអូនេះថែមទាំងត្រូវបានអ្នកគាំទ្រចែករំលែក ​និង ​View  យ៉ាងច្រើនគ្រាន់តែធ្វើការបង្ហោះប៉ុន្មានម៉ោងប៉ុណ្ណោះ។

ដើម្បី​ឱ្យកាន់តែជ្រាបច្បាស់ ​សូមទស្សនារូបភាព ​និងវីដេអូខាងក្រោមនេះ៖