សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

សោកស្តាយណាស់! Miss Grand Cambodia 2019 ដេត ស្រីនាឌ ខកខានទៅប្រកួត Miss Grand International 2019 នៅប្រទេស Venezuela ដោយសារតែរឿងបែបនេះ!

By Shield

October 10, 2019

ភ្នំពេញ៖  បន្ទាប់ពីកម្មវិធី Miss Grand Cambodia 2019  ត្រូវបានបញ្ចប់ ក្រោយពីការប្រកួតដ៏ស្វិតស្វាញ  ជ័យលាភីត្រូវបានមកលើកញ្ញា ដេត ស្រីនាឌ ​ដែលជាបេក្ខភាពមួយរូបដែលមានសម្រស់ស្រស់ស្អាតខ្លាំង ​ថែមទាំងពៅរពេញដោយសមត្ថភាពខ្ពស់ផងដែរ ​ដែលធ្វើឱ្យកម្ពុជាមានសង្ឃឹមចំពោះការប្រកួតមួយនេះខ្លាំង ។

តែគួរឱ្យសោកស្តាយ ​ព្រោះតែមានបញ្ហាមួយចំនួនកើតឡើងចំពោះម្ចាស់ផ្ទះរៀបចំកម្មវិធី ​ធ្វើឱ្យកញ្ញា ដេត ស្រីនាឌ  មិនអាចចេញទៅធ្វើការប្រកួតនោះឡើយ។

តាមរយៈគណនីហ្វេសប៊ុក Det Sreyneat Miss Grand Cambodia 2019 បានសរសេររៀបរាប់យ៉ាងលម្អិតថា៖ «  សូមជម្រាបសួរចាស ! នាងខ្ញុំ ដេត ស្រីនាឌ Miss Grand Cambodia 2019 ដែលជាបេក្ខភាពកម្ពុជា ត្រូវទៅចូលរួមក្នុងកម្មវិធីប្រកួត Miss Grand International 2019 នៅប្រទេស Venezuela ។ ស្របតាមព័ត៌មានដែលទទួលបានតាមរយៈបណ្តាញសារព័ត៌មាននានា ស្តីពីស្ថានការណ៍ក្នុងប្រទេស Venezuela ក៏ដូចជាក្តីបារម្ភពីសំណាក់បងប្អូន និងមិត្តៗទាំងអស់ ក៏ដូចជាប្រិយមិត្ត Fan PAGE គ្រប់ៗរូប ដែលក្នុងនោះកាលពីថ្ងៃទី៩ ខែតុលា មានព័ត៌មានឆេះសណ្ឋាគារ Tamanaco Hotel ក្នុងទីក្រុង CARACAS ជាកន្លែងស្នាក់នៅរបស់បវរកញ្ញា ហើយណាមួយប្រទេសមួយនេះកំពុងជួបភាពវឹកវរ ដូចជាការធ្វើបាតុកម្មមិនព្រៀងទុកមុន អសន្តិសុខ អំពើភេរវកម្មដោយយើងមិនអាចដឹងមុន និងសង្គ្រាមផ្ទៃក្នុងរបស់ប្រទេសនេះ ទើបលោកអគ្គនាយកនៃកម្មវិធីក្រកួត Miss Grand Cambodia និងក្រុមគ្រួសាររបស់នាងខ្ញុំទាំងសងខាង បានពិភាក្សាគ្នាយ៉ាងម៉ត់ចត់ ហើយលោកអគ្គនាយក និងនាងខ្ញុំព្រមទាំងក្រុមគ្រួសារ បានសម្រេចចិត្តបោះបង់ មិនធ្វើដំណើរទៅចូលរួមប្រកួតនៅប្រទេស Venezuela ដោយលោកអគ្គនាយក ក៏ដូចជាលោកប៉ា អ្នកម៉ាក់របស់នាងខ្ញុំមានក្តីបារម្ភចំពោះការធ្វើដំណើរ ក៏ដូចជាសុខសុវត្ថិភាពផ្ទាល់ខ្លួននាងខ្ញុំផងដែរ។

ជាចុងក្រោយនាងខ្ញុំសូមថ្លែងអំណរគុណ លោកអគ្គនាយកដែលមានក្តីបារម្ភពីសុខសុវត្ថិភាព និងយកចិត្តទុកដាក់ចំពោះរូបនាងខ្ញុំ ហើយជាពិសេសក៏សូមអរគុណដល់ FAN PAGEនិង អ្នកគាំទ្រទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការយកចិត្តទុកដាក់បារម្ភពីសុខសុវត្ថិភាពនៃរូបនាងខ្ញុំ។ យើងខ្ញុំសូមអភ័យទោសចំពោះករណីដែរបានកើតឡើង ​»៕

Photographer : #LengNoreakMongkul Link to page : #IndraProduction Contact us : 096 264 2222 | © MGC . All rights reserved.