សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

ចាប់អារម្មណ៍ទេ? ​ថៅកែហាងបីយូធីស្ទរ ប្រកាសរើសអង្គរក្ស និងបុគ្គលិកប្រុសៗជាច្រើននាក់ប្រាក់ខែសមរម្យ

By Shield

October 11, 2019

ភ្នំពេញ៖  ស្រីៗភាគតិចណាស់ដែលស្រលាញ់ភាពស្អាត ​និងការតុបតែងខ្លួន  ដែលថាមិនស្គាល់លោក លោក ងួន សាង ហៅកាត់ថា Xiang Zobie  ដែលលោកមិនត្រឹមតែមានថ្វីដៃនៅក្នុងការតុបតែងខ្លួនជូនសុភាពនារី និងសម្អាងការជូនកូនក្រមុំនៅក្នុងថ្ងៃពិសេសប៉ុណ្ណោះទេ ​លោកថែមទាំងបានបើកហាងកែសម្ផស្ស និងសាលាបង្រៀនកែសម្ផស្សដល់ទៅ ៦ទីតាំងយ៉ាងជោគជ័យផងដែរនោះគឺហាង បីយូធីស្ទរ។

ស្រាប់តែថ្មីៗនេះថៅកែក្មេងវ័យសម្រស់ស្រស់ស្អាតមួយរូបនេះ បានបង្ហោះសារស្វែងរកអង្គរក្ស ​និងបុគ្គលិកផ្ទាល់ខ្លួនជាច្រើនរូប  សាងភាពភ្ញាក់ផ្អើលមែនទែននៅក្នុងបណ្តាញទំនាក់ទំនងសង្គម ​ដោយលោកបានបង្ហើបផងដែរថា  លោកត្រូវការអង្គរក្សជាចាំបាច់សម្រាប់ហេតុផលផ្ទាល់ខ្លួនប៉ុណ្ណោះ។

ដោយការប្រកាសលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនមានឈ្មោះថាXiang Zobie បានសរសេររៀបរាប់ថា៖ «

ជ្រើសរើស​អង្គរក្ស​ បន្ថែ​ម💋

ប្រាក់ខែ250$ឡេីងទៅ​

មានកន្លែងស្នាក់នៅ​ ផ្តល់អាហារ៣ពេល​

មានប្រាក់លេីកទឹកចិត្តផ្សេងៗផងដែរ​

ចាប់អារម្មណ៍​ អាចឆាតមកបានណា »។

សម្រាប់អ្នកដែលចាប់អារម្មណ៍អាចទាក់ទងទៅលោកផ្ទាល់បាន៕