សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

Swag សាហាវ! ​គូស្នេហ៍ ​Goal វ័យចំណាស់ អាយុមិនមែនជាបញ្ហាលេងខ្លួនយ៉ាងអស្ចារ្យធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំង!

By Shield

October 11, 2019

ជាការពិតណាស់  ស្នេហាពិតមិនប្រកាន់អាយុ ​ពណ៌សម្បុរ ​វណ្ណៈ ឬជាតិសាសន៍ណាមួយឡើយ  ឱ្យតែមានស្នេហាពិតហើយរាល់ឧបសគ្គគ្រប់យ៉ាងលែងជាបញ្ហាទៀតហើយ។

ជាក់ស្តែងគូស្នេហ៍មួយគូដែលកំពុងតែទទួលបានការចាប់អារម្មណ៍ពេញបណ្តាញសង្គម  ពួកគាត់ពិតជាមានស្នេហាស្មោះស្ម័គ្រណាស់ ​បើទោះបីជាមានវ័យចំណាស់ក៏ដោយ តែមើលទៅនៅតែមានភាពផ្អែមល្ហែមនឹងគ្នា ​ថែមទាំងស្លៀកឈុត ​Swag  ទាំងគូមិនចាញ់យុវវ័យនោះឡើយ ​ធ្វើឱ្យផ្ទុះការចាប់អារម្មណ៍ជាខ្លាំង។

នេះសបញ្ជាក់ថាអាយុមិនមែនជាបញ្ហានោះទេ  លោកតាលោកយាយគូស្នេហ៍  Goal  មួយគូនេះ ​ទោះមានវ័យចំណាស់តែមើលទៅការស្លៀកពាក់ពិតជាស្រស់ស្អាតស័ក្តសមខ្លាំងមែនទែន ​គ្រាន់តែឃើញរូបភាពភ្លាមមានអ្នកលេងបណ្តាញសង្គមព្រោងពញរាយកោតសរសើរជាខ្លាំងថាពិតជាមានការខ្លួនមិនចាញ់ក្មេងៗប៉ុន្មាននោះឡើយ។

ដើម្បីឱ្យកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៖

រូបភាពពី៖ Sharr Zaw