សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

មិនសាកមិនដឹង! ​វិធីបណ្តេញជាតិពុលចេញពីរាងកាយតាមរយៈបាតជើងតាមប្រពៃណីជប៉ុន ល្អពិសេស និងមានប្រសិទ្ធភាពខ្ពស់ណាស់!

By Shield

October 15, 2019

ការរស់នៅ ​និងរបបអាហារប្រចាំថ្ងៃមិនល្អ ​អាចធ្វើឱ្យរាងកាយរបស់អ្នកមានបញ្ហា ​និងពោរពេញដោយជាតិពុល  ថែមទាំងអាចបង្កឱ្យកោតរោគ ​និងជំងឺផ្សេងៗបានដោយងាយ។

មានវិធីបណ្តេញជាតិពុលជាច្រើនតាមរយៈការទទួលទានអាហារ ​និងភេសជ្ជៈ តែថ្ងៃនេះយើងខ្ញុំនឹងលើកឡើងពីវិធីបណ្តេញជាតិពុលចេញពីរាងកាយតាមរយៈបាតជើងវិញម្តង ​តាមប្រពៃណីជប៉ុន។

តោះ! មកមើលពីវិធីអនុវត្ត និងគុណប្រយោជន៍របស់វាដូចខាងក្រោមទាំងអស់គ្នា ៖ 

# វិធីធ្វើបន្ទះបាតជើងបណ្តេញជាតិពុល

គ្រឿងផ្សំ

– ខ្ញី ចិញ្ច្រាំ ១ស្លាបព្រា

– ខ្ទឹមបារាំង ចិញ្ច្រាំ ១ស្លាបព្រា

– ទឹកខ្មេះប៉ោម (Apple cider vinegar) ¼ ពែង

(អាចរកទិញបាននៅផ្សារទំនើប)

– បន្ទះស្បៃស្តើងៗជូតរបួស រាង៤ជ្រុង ( ឬអាចយកស្បៃរុំរបួស សុំៗវាកាត់ជារាង ៤ជ្រុងក៏បាន)

(អាចរកបាននៅឱសថស្ថាននានា)

– ស្រោមជើងស្អាត ​១គូ

ការអនុវត្ត៖

– យកទឹកខ្មេះប៉ោមទៅដាំឱ្យពុះ សឹមចាក់ខ្ញីចិញ្ច្រាំ និងខ្ទឹមបារាំងចិញ្ច្រាំចូល រួចរំងាស់រយៈពេល ១០នាទី។ បន្ទាប់មកទុកឱ្យវាត្រជាក់រយៈពេល ២០នាទីបន្ថែមទៀត។

– យកបន្ទះស្បៃ ៤ជ្រុង ទៅជ្រលក់ក្នុងគ្រឿងផ្សំដែលទើបតែធ្វើរួចនោះ។ តែកុំឱ្យវាជោគជាំទាំងអស់ ជ្រលក់ត្រឹមតែម្ខាងទៅបានហើយ។

– រួចយកស្បៃនោះមកបិទជាប់នឹងបាតជើងទាំងសងខាង រកយកស្រោមជើងស្អាតមកពាក់ពីលើ ឬយកស្បៃមករុំពីលើក៏បាន ហើយចូលគេងជាការស្រេច។

– ពេលព្រឹកភ្ញាក់ពីដំណេកអ្នកអាចដកស្បៃនោះចេញមកបាន ពេលនោះលើស្បៃដែលដកចេញពីបាតជើង អ្នកនឹងឃើញជាតិពុលខ្មៅៗបានចេញពីរាងកាយរបស់អ្នកហើយ។

– អ្នកគួរតែអនុវត្តវិធីបែបនេះរាល់យប់មុនចូលគេងជាប្រចាំទើបមានប្រសិទ្ធភាពខ្ពស់។

# គុណប្រយោជន៍

– ជំនួយប្រព័ន្ធសសៃប្រសាទឱ្យដំណើរការ និងមានសុខភាពល្អ

– ជួយឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អ

– ជួយលាងសម្អាតតម្រងនោម ថ្លើម និងឈាម

– ជួយបង្កើនថាមពល និងសុខភាពរាងកាយ

– ជួយឱ្យគេងលក់ស្រួលស្កប់ស្កល់

– ជួយដោះស្រាយបញ្ហាផ្លូវអារម្មណ៍ និងផ្លូវចិត្តទាំងឡាយដូចជា ធុញថប់ ស្ត្រេស មួរម៉ៅ និងជំងឺធ្លាក់ទឹកចិត្ត

– ជួយបំបាត់អាការឈឺចាប់តាមរាងកាយ ដូចជាឈឺឆ្អឹងឆ្អែង ឈឺចាប់ត្រង់សាច់ដុំ ឈឺក្បាលប្រកាំង ឈឺចាប់រ៉ាំរ៉ៃ និងជំនួយប្រព័ន្ធ សរីរាង្គរាងកាយទាំងមូល៕