សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ក្នុងស្រុក

សូមសរសេីរទឹកចិត្ត នារីរូបស្រស់ ឃេីញគេដួលម៉ូតូបែក…មានវីដេអូ

By Shield

October 15, 2019

សូមសរសេីរទឹកចិត្ត នារីរូបស្រស់ ឃេីញគេដួលម៉ូតូបែកឈាមពេញមុខ ក៏ចូលទៅជួយគ្រា មកអង្គុយលេី ចិញ្ចេីមផ្លូវ ធ្វេីឲ្យឈាមប្រលាក់ពេញដៃជេីងរបស់នាង មានអ្នកស្គាល់ទេ ជួយ Share អរគុណនាងផង!

បុរសម្នាក់ទំនងជាស្រវឹងស្រា ជិះម៉ូតូ Honda Beat មួយគ្រឿង ក្នុងល្បឿនលឿនល្មម អកហ្សឺរថយន្តកូរ៉េដឹកទឹកកក បត់ចូលផ្លូវក្លោងទ្វារ បានចាប់ហ្វ្រាំងមុខទាំងបង្ខំ ដួលបោកនឹងថ្នល់ដោយខ្លួនឯង បណ្តាលឲ្យរងរបួសបែកក្បាល និង រលាត់ដៃរលាត់ជេីង តែត្រូវបានប្រជាពលរដ្ឋ និងនារីរូបស្រស់សោភាម្នាក់ បានឃើញក៏ចូលទៅជួយលើកគ្រាមកលើចិញ្ចើមផ្លូវ ធ្វេីឲ្យនាងប្រលាក់ឈាមពេញដៃជើង រួចរាយការណ៍ប្រាប់សមត្ថកិច្ចល្បាតប៉ុស្តិ៍បឹងទំពុនទី១ ហៅរថយន្ត គិលានសង្គ្រោះគ្លីនិកឯកជន ហុងហាក់ បេីកបរដោយលោកពូ K50 មកដល់កន្លែងកេីតហេតុដែរ កាលពីវេលាម៉ោង០២:៤៥នាទីយប់រំលងអធ្រាត្រ ចូលថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០១៩នេះ នៅតាមផ្លូវ២៧១ ជិតក្លោងទ្វារចូលមុខវត្ត សន្សំកុសល ភូមិក្បាលទំនប់ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ភ្នំពេញ ។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

សូមចុច link ខាងក្រោមដើម្បីទស្សនាវីដេអូ៖

https://m.facebook.com/story.php?story_fbid=483858175540089&id=100017477310888

ប្រភព : បង ម៉េង អ្នកសាពត៌មាន-អត់លុយ