សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

Solskjaer ធ្វើការឆ្លើយតបទៅហង្សក្រហម Liverpool ថាក្រុមបិសាចក្រហម Manchester United នឹងមិនរង់ចាំ ៣០ ឆ្នាំទៀតសម្រាប់ការដណ្តើមដំណែងជើកឯកឡើយ

By Shield

October 20, 2019

លោក Ole Gunnar Solskjaer អ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហម Manchester United បានអះអាងថាបិសាចក្រហម មិនចាំបាច់ត្រូវរង់ចាំរយៈពេល ៣០ ឆ្នាំទៀតដើម្បីឈ្នះពាន Premier League។ នេះជាការឆ្លើយតបទៅកាន់គូប្រកួត ហង្សក្រហម Liverpool ។

Credit Photo : Fox Asian

ក្រុមបិសាចក្រហមមិនបានឈ្នះពានក្នុងលីកចាប់តាំងពីឆ្នាំ ២០១២-១៣ ហើយក្រុមយក្សអង់គ្លេសដែលកំពុងស្ថិតក្នុងស្ថានភាពលំបាក ឈរក្នុងចំណាត់ថ្នាក់លេខ ១៤ មាន ១៥ ពិន្ទុដេញតាមពីក្រោយក្រុម Liverpool នៅមុនការប្រកួតថ្ងៃអាទិត្យ នេះនៅទឹកដី Old Trafford ។

ក្រុមហង្សក្រហម Liverpool មិនទាន់បានដណ្តើមពានក្របខណ្ឌ Premier League ចាប់តាំងពីឆ្នាំ ១៩៩០ ទោះបីជាក្រុមនេះដែលមិនស្គាល់ពាក្យថាចាញ់សោះក្នុងលីគហើយ កំពុងស្ថិតនៅលើផ្លូវដើម្បីបញ្ចប់ភាពបរជ័យនៅរដូវកាលនេះក៏ដោយ។

Credit Photo : Fox Asian

ខណៈពេលដែល Manchester United កំពុងធ្លាក់ក្នុងស្ថានភាពលំបាកលោក Solskjaer នៅតែជឿជាក់ថាវានឹងមិនត្រូវការរយៈពេលបីទសវត្សរ៍នោះទេ ដើម្បីអោយ ម្ចាស់ជើងឯកអង់គ្លេស ២០ សម័យបានវិលត្រឡប់មកសិ្ថតក្នុងលំដាប់កំពូលវិញ។

លោក Solskjaer បានប្រាប់អ្នកយកព័ត៌មានថា “ក្រុមបិសាចក្រហម Manchester United នឹងវិលត្រឡប់មកវិញ ហើយយកឈ្នះពានក្នុងលីគ”។ “យើងប្រហែលជាត្រូវរង់ចាំមួយរយៈប៉ុន្តែខ្ញុំប្រាកដថាវានឹងមិនមានរយៈពេលរហូតដល់ទៅ ៣០ឆ្នាំ សម្រាប់ដណ្តើមតំណែងម្ចាស់ជើងឯកទេ” ។

ក្រុមបិសាចក្រហមស្វាគមន៍ក្រុមហង្សក្រហម Liverpool មកកាន់ទឹកដី Manchester ដោយបានឆ្លងកាត់ការបរាជ័យ៣ ប្រកួតក្នុងលីគកំពូលអង់គ្លេស ។

គួររំលឹកផងដែរថា ក្រុមបាល់ទាត់របស់លោក Solskjaer បានចាញ់ក្នុងលទ្ធផល ១-០ នៅលើទឹកដី Newcastle United នឹងបន្តស្មើជាមួយក្រុម Arsenal និងចាញ់ក្រុម West Ham មុនពេលឈានដល់រដូវកាលជម្រុះ World Cup មកដល់ ។

 គ្រូបង្វឹករូបនេះបាននិយាយថា “អ្នកមិនដែលចាប់ឆ្នោតសម្រាប់លទ្ធផលទេនៅពេលដែលអ្នកនៅ Manchester United ។ ខ្ញុំចង់ចូលក្នុងទីលានប្រកួតហើយទទួលយក ៣ ពិន្ទុ” ។ យើងត្រូវការពិន្ទុហើយយើងត្រូវចាប់ផ្តើមជ័យជម្នះរបស់យើង មិនថាយើងនឹងប៉ះក្រុម Liverpool, Manchester City Brighton ឬ Hove Albion នោះទេ។

យើងដឹងថាយើងមិនបានបង្កើតឱកាសគ្រប់គ្រាន់ទេ ប៉ុន្តែយើងចាំបាច់ត្រូវត្រៀមខ្លួនប្រឈមនឹងឧបសគ្គបន្ថែមទៀត។ ទស្សនវិជ្ជាធំមួយរបស់ខ្ញុំគឺលេងបាល់ទាត់ដោយបើកការប្រយុទ្ធភ្លាមៗ ប៉ុន្តែដើម្បីធ្វើដូច្នេះអ្នកត្រូវមានទំនុកចិត្តក្នុងការបោះជំហានទៅមុខ។

Solskjaer ត្រូវបានឡើងជាគ្រូបង្វឹក កាលពីខែមិនាបន្ទាប់ពីលោក Jose Mourinho ត្រូវបានក្លឹបបណ្តេញចេញកាលពីខែធ្នូ។

 

ប្រែសម្រួលដោយ Geo

ប្រភព livescore