សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

កីទ្បា

បិសាចក្រហម និង ហង្សក្រហម ស្មើគ្នា លទ្ធផល ១-១ យកម្នាក់ ១ពិន្ទុទៅវគ្គបន្ត

By Shield

October 21, 2019

ក្រុម Manchester United បានប្រកួតស្មើជាមួយក្រុម Liverpool ក្នុងលទ្ធផល ១–១​ កាលពីថ្ងៃអាទិត្យទឹកដី Old Trafford ។

លោក Jurgen Klopp បានទិតៀនក្រុម Manchester United ព្រោះគាត់ជឿជាក់ថាពួកគេគ្រាន់តែត្រៀមប្រព័ន្ធការពារនៅពេលណាដែលពួកគេលេងជាមួយ Liverpool តែប៉ុណ្ណោះ ។

 ក្រុមហង្សក្រហម Liverpool បំណងចង់យកឈ្នះក្រុម Manchester United ហើយរក្សាពាក្យថាមិនដែលចាញ់របស់ពួកគេដដែល។ ប៉ុន្តែគ្រាប់បាល់បើកឆាកតង់ទីមួយរបស់ Rashford បានបង្អាក់ដំណើរការ ក្រុមហង្សក្រហម រហូតដល់តង់ទីពីរទើប កីឡាករ Adam Lallana ស៊ុតបញ្ចូលទីតាមស្មើនៅចុងតង់។ 

គ្រាប់បាល់របស់ Rashford កើតឡើងដោយសារ ការឈ្លោះប្រកែកគ្នានៅពេលដែល កីឡាករ Divock Origi ត្រូវបានកីឡាករ Victor Lindelof ដណ្តើមបាល់ហើយធ្វើឱ្យដួល ប៉ុន្តែ អាជ្ញាកណ្តាលមិន ពិន័យហើយអោយបន្តការប្រកួត។

 ក្រុមហង្សក្រហម Liverpool ដែលកំពុងឈរលំដាប់លេខ១នាំមុខគេ បានបញ្ចប់ការប្រកួតដោយលទ្ធផល ល្អប្រសើរ ដោយគ្រប់គ្រងបាល់ ៦៨ ភាគរយបើទោះបីជាមានឳកាសស៊ុតត្រឹមតែ ៣ ជើងច្រើនជាងក្រុមម្ចាស់ផ្ទះក៏ដោយ។

 

ប្រែសម្រួល Geo