Marco Reus នឹងខកខានការប្រកួតប៉ះគ្នាជាមួយ Inter Milan

Marco Reus នឹងខកខានការរួមជាមួយ ក្រុម Borussia Dortmund ទៅប្រកួតក្របខ័ណ្ឌ Champions League នៅទឹកដី Inter ដោយសារតែជំងឺ។

ប្រធានក្រុមបាល់ទាត់ Dortmund កីឡាករ Reus បានប្រកួតបញ្ចប់ ៩០ នាទីទោះបីមានអារម្មណ៍មិនស្រួលក៏ដោយ កាលពីថ្ងៃសៅរ៍ ដោយរកគ្រាប់បាល់អោយ Dortmund យកឈ្នះក្រុម Borussia Monchengladbach នៅនាទី ៥៨ យក

Dortmund1

ប៉ុន្តែការប្រើកម្លាំងលេងរហូតដល់ចប់ការប្រកួតនេះ វាធ្វើអោយប៉ះពាល់ ដល់របួសរបស់គេ បន្ទាប់ពី BVB បានប្រកាសថាខ្សែប្រយុទ្ធសញ្ជាតិអាឡឺម៉ង់វ័យ ៣០ ឆ្នាំរូបនេះនឹងមិនអាចចូលរួមដំណើរទៅកាន់ទីក្រុងមីឡានសម្រាប់ការប្រកួតនៅថ្ងៃពុធនេះទេ។

ខ្សែប្រយុទ្ធ Paco Alcacer ដែលរបួសកំភួនជើង និងខ្សែការពារស្លាបឆ្វេង Marcel Schmelzer រងរបួសត្រគាក ក៏អវត្តមានក្នុងការប្រកួតនេះផងដែរ។


ការអវត្តមានរបស់ Reus និង Alcacer បានន័យថាគ្រូបង្វឹក Lucien Favre ទំនងជាចង់កោះហៅកីឡាករ Jadon Sancho មកចូលរួមជាមួយក្រុមវិញ បន្ទាប់ពីខ្សែបម្រើស្លាបរបស់អង់គ្លេសរូបនេះ វិលត្រលប់ពីបំពេញកាតព្វកិច្ចលេងអោយក្រុមជម្រើសជាតិ។

ក្រុម Dortmund ឈរនៅកំពូលតារាងក្នុងពូល F បន្ទាប់ពីឆ្លងកាត់ ២ ប្រកួតដំបូងនាំមុខ Barcelona ខុសគ្នា ៣ ពិន្ទុច្រើនជាងក្រុម Inter របស់លោក Antonio Conte

 

ប្រែសម្រួលដោយ Geo

ប្រភព Livescore