ស្នេហាពិតពេលខ្លះចំណាយពេលរាប់ឆ្នាំទម្រាំស្គាល់គ្នាចិត្តអស់ ជួនកាលស្គាល់គ្នាយូរនៅតែមិនទាន់យល់ចិត្តគ្នាកាន់ដៃគ្នាទៅអនាគត តែសម្រាប់អ្នកខ្លះដែលមាននិស្ស័យស្នេហ៍ពិតនឹងគ្នាវិញ ស្គាល់គ្នាតែរយៈពេលខ្លីក៏អាចចងជានិស្ស័យបានដែរ ដែលនេះជារឿងពិតដែលមិនអាចប្រកែកបាន។
ជាក់ស្តែងគូស្នេហ៍មួយគូ គ្រាន់តែជួបគ្នាប៉ុន្មានថ្ងៃសោះ ស្រាប់តែខាងប្រុសចូលមកដណ្តឹងធ្វើជាប្រពន្ធតែម្តង ដោយយោងតាមហេតុផលដ៏រំជួលចិត្តមួយ។
តាមរយៈគណនីហ្វេសប៊ុកឈ្មោះ Chalida Ly បានរៀបរាប់អំពីប្រវត្តិស្នេហារបស់ខ្លួនថា៖ «ធ្លាប់តែឃើញគេតែឥឡូវបានមកជួបខ្លួនឯងផ្ទាល់ មិនដែលគិតទេថាមានថ្ងៃនេះ ព្រោះវាជាស្នេហាតាម Fb ហើយវាក៏ចម្លែកដែរ ត្រង់ថាមនុស្សមិនដែលស្គាល់គ្នាសោះ គ្រាន់តែឆាតលេីកទីមួយជាមួយគ្នាហើយ Call ជាមួយតែមួយដងស្អែកឡើងខាងប្រុសសម្រេចចិត្តជិះឡានឡើងចុកគូទពី Louisiana (12hours) មកដល់ Florida ដើម្បីជួប។
ជួបបានមួយថ្ងៃ ស្អែកឡើងខាងប្រុសត្រូវបើកឡានទៅវិញ (12hours back) តំបូងមិនហ៊ានជួបទេចេះតែខ្លាច ព្រោះមនុស្សទើបតែស្គាល់គ្នាយប់មិញ មកជួបភ្លាមៗចឹងដូចមិចទេ តែដូចមានអ្វីម៉្យាងជុំរុញអោយខ្ញុំមកជួបគាត់ចឹង អាចនិយាយបានថាមកពីនិស្ស័យ។
ជួបភ្លាមក៏មិនទាន់ស្រលាញ់គ្នាអីដែរ ព្រោះខាងប្រុសឃើញខាងស្រីស្វិតពេក ហើយខាងស្រីវិញក៏មិនបានគិតថាស្រលាញ់ខាងប្រុសអីដែរ ព្រោះខាងប្រុសនៅខាងក្រៅសង្ហារហើយស្អាតទៀត តែពេលញាំអីហើយខាងស្រីសុំចេញលុយម្នាក់ពាក់កណ្តាលខាងប្រុសក៏លួចចាប់អារម្មណ៍តិចៗ តែគាត់មិនអោយខ្ញុំចេញលុយទេ រហូតពេលដែលជិះតាមផ្លូវត្រូវបង់លុយ toll អស់ 75c ទេ តែគាត់បង់ 1$
ហើយគាត់ថាអោយគេទៅមិនបាច់អាប់ទេ តែខ្ញុំថាអត់ទេអាប់មកមួយកាក់មួយសេនអីក៏លុយដែរ ថ្ងៃក្រោយមានក៏ដោយសារមួយកាក់មួយសេនហ្នឹងដែរ ពេលនឹងហើយដែលខាងប្រុសចាប់ផ្តើមលង់ស្រលាញ់ខាងស្រី ព្រោះគាត់ចាំសំដីយាយរបស់គាត់ប្រាប់ថា រកប្រពន្ធរកអ្នកណាអោយចេះរិះថាំចេះទុកចេះដាក់ចឹងថ្ងៃក្រោយទើបមាន។
ឥឡូវគាត់បានរកឃើញហើយម្នាក់នោះគឺខ្ញុំហ្នឹងហើយ ចាប់ពីពេលនោះមកគាត់លែងខ្វល់ពីសម្រស់របស់ខ្ញុំអីទៀតហើយ សំខាន់ខ្ញុំចេះទុកចេះដាក់ប៉ុន្នឹងបានហើយ ស្រលាញ់ក៏មិនចាំបាច់រកស្អាតពេកដែរ ប៉ុន្នឹងៗអីបានហើយ ហើយគាត់ក៏អត់បានសុំស្រលាញ់ខ្ញុំអីដែរគឺគាត់សុំចូលស្តីដណ្តឹងយកតែម្តង។យ៉ាងណាមិញ ចាប់ពីពេលហ្នឹងមកក៏និយាយគ្នា FaceTime ជាមួយគ្នារាល់ថ្ងៃ បាន ១ខែ រហូតបានមកដល់ថ្ងៃនេះ 14/10/2019 ពួកខ្ញុំសម្រេចចិត្តភ្ជាប់ពាក្យជាមួយគ្នា ហើយ នឹងរៀបការនូវឆ្នាំក្រោយនេះហើយ ប៉ុន្តែមិនទាន់ដឹងថ្ងៃណាទេព្រោះចាស់ទុំកំពុងតែដេញពេលវេលាអោយ។
ទោះវាចម្លែកបន្ដិចមែន តែការស្រលាញ់ដែលគាត់មានអោយខ្ញុំ វាកាន់តែកេីនឡេីងមិនដែលថយចុះ អរគុណបុិដែលចូលមកក្នុងជីវិតអូន PorJing Eung ពីមិត្ត Facebook ក្លាយជាគូរដណ្តឹង»។