សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

ស្រលាញ់កូនពេកខំសាក់រូបកូនទុក! ​តែកូនស្រែកយំមិនឈប់ ​ព្រោះហេតុផលដ៏ហួសចិត្តមួយនេះ (មានវីដេអូ)

By Shield

October 25, 2019

ជាទូទៅការសាក់គឺក្រៅពីសម្រាប់អ្នកដែលរៀនមន្តអាគមន៍ ​សព្វថ្ងៃសាក់គឺជាសិល្បៈតុបតែងខ្លួនយ៉ាងពេញនិយមដែលមនុស្សមួយចំនួនយល់ថាអាចជួយលើកសម្រស់មួយកម្រិត ឯការសាក់មួយទៀតដើម្បីរក្សាទុកអនុស្សាវរីយ៍មនុស្សជាទីស្រលាញ់ដូចជាឈ្មោះ ​ឬរូបភាពជាដើម។

ជាក់ស្តែងនៅស្រុកខ្មែរយើងវិញ ​ថ្មីៗនេះគ្រួសារមួយបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើល និងអស់សំណ់ចជាខ្លាំង ​ដោយសារតែបុរសជាឪពុកដោយសារតែស្រលាញ់កូនស្រីពេក ​បានសាក់រូបកូនទុកនៅនឹងខ្នង  តែពេលកូនអាយុ ​៥ឆ្នាំ ​ពេលឃើញសាក់នេះហើយបែរជាស្រែកយំយាងខ្លាំង ​ព្រោះគិតថាឪពុកសាក់រូបខ្លួនមិនស្អាត ​រូបសាក់ឡើងធាត់ ហើយខ្មៅតែការពិតខ្លួនឯងមានសម្បុរស និងស្គម។

ការស្រែកយំមិនរំអុកមិនសុខចិត្តមិនឈប់របស់គំនិតក្មេងដែលមិនទាន់ដឹងអីមួយរូបនេះជាកូន  បានធ្វើឱ្យឪពុកម្តាយអស់សំណើចជាខ្លាំង​ ក៏បានថតរូបភាព និងវីដេអូទុកជាការកម្សាន្តដាក់លើបណ្តាញសង្គមហ្វេសប៊ុកតែបែរជាធ្វើឱ្យគ្រប់គ្នាអស់សំណើចតាមទៅវិញ។

ដូច្នេះដើម្បីឱ្យកាន់តែជ្រាបច្បាស់សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖