សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

ស្រីស្រស់សមនឹងប្រុសសង្ហារ! អនាគតស្វាមី ពេជ្រ សូលីកា មានសមត្ថភាពមិនធម្មតាលើឆាកអន្តរជាតិ

By Shield

October 26, 2019

ភ្នំពេញ៖ កាលពីម្សិលមិញនេះ ​ពិធិភ្ជាប់ពាក្យរបស់តារាចម្រៀង និងសម្តែង ​ពេជ្រ ​សូលីកា​ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលជាខ្លាំង ​ដោយស្ងាត់ៗតារាស្រីស្រស់ស្អាតមួយរូបនេះបែរជាភ្ជាប់ពាក្យដោយមិនដែលបង្ហើបពីមុនទាល់តែសោះ។

ទោះជាមានការភ្ញាក់ផ្អើលក្តី ​តែអ្នកគាំទ្រគ្រប់រូបសុទ្ធតែសម្តែងនូវសេចក្តីត្រេកអរ ​អបអរសាទរដោយតារាស្រីស្រស់ ​សូលីកា ​បានរកឃើញមនុស្សជាទីស្រលាញ់អាចកាន់ដៃគ្នាទៅកាន់អនាគតបាន ​ដោយគូរដណ្តឺងរបស់កញ្ញា ​ពេជ្រ ​សូលិកា ​មិនត្រឹមតែមានរូបរាងសង្ហាប៉ុណ្ណោះទេ ​តែថែមទាំងមានសមត្ថភាពមិនធម្មតាលើឆាកអន្តរជាតិផងដែរ។

តាមរយៈការគណនីហ្វេសប៊ុកផេក NadechYaya Cambodia FC បានសរសេររៀបរាប់ពិប្រវត្តិរបស់គូដណ្តឹងកញ្ញា ​ពេជ្រ ​សូលីកាថា៖

« គឹមហាន អាយុ26 ឆ្នាំ ជាជនជាតិខ្មែរ

-មិនត្រឹមតែសង្ហាទេ

-មិនត្រឹមតែមានទេ

-មិនត្រឹមតែជា គូរដណ្ដឹងរបស់តារាចម្រៀងដែលមានប្រជាប្រិយភាពនៅ ស្រុកខ្មែរទេ

-តែ គឺជា designer សំលៀកបំពាក់នៅអូស្រ្ដាលី ហេីយសំខាន់ទៀតជា អ្នកច្នៃម៉ូតូវ័យក្មេងដែលធ្លាប់បានបង្ហាញស្នាដៃក្នុង កម្មវិធី MBFWA (Mercedes-Benz Fashion Week Australia ) ក្នុងឆ្នាំ2013 ,2015,2016 ទៀត

ហេីយក្នុងឆ្នាំ 2014 គាត់បានបេីករោងចក្រខោអាវនៅខ្មែរ ដែលមាន បុគ្គលិក 15នាក់ 😍 គាត់រស់នៅអូស្រ្ដាលីតាំងតែពីកំណេីតព្រោះឪពុកគាត់ បានរត់ពីស្រុកខ្មែរទៅអូស្រ្ដាលីនៅជំនាន់ខ្មែរក្រហម ម៉ាក់ប៉ាគាត់ចង់អោយរៀនពេទ្យ តែគាត់ចង់ក្លាយជាអ្នកផលិតខោអាវ រឺអ្នកចំរៀង រឺអ្នកផលិតតន្រ្ដីហេីយដេរខោអាវតាំងពីអាយុ14 ឆ្នាំ 😃 អាលូវមិនបានជាអ្នកចម្រៀងតែបានក្លាយជាគូរដណ្ដឹងអ្នកចម្រៀង🤣

នេះហេីយ រឿងនៅពីខាងក្រោយខ្នងគូរដណ្ដឹងរបស់ ពេជ្រសូលីកាដែលអ្នកទាំងអស់គ្នាមិនដឹង គាត់គឺ គឹម ហាន 💕 ហេីយការពិតមួយទៀតគឺគាត់ស្រលាញ់ ចែសូកាលីខ្លាំង 🤣🤣 លេីសពីនិងគាត់ក៏Follow Yaya ក្នុងអាយជីដែរ😝 #ប្រុសស្អាតលាក់ខ្លួន #Pich_Solika

មានជនជាតិខ្មែរ ប៉ុន្មាននាក់ដែលបានបង្ហាញស្នាដៃ នៅកម្មវិធី Fashion ធំៗៗនៅក្រៅស្រុក ចឹងហេីយយេីងគួរតែមានមោនៈភាព និង អោយតម្លៃគាត់ដែលគាត់ជា អ្នកច្នៃម៉ូតជនជាតិខ្មែរម្នាក់ដែលនាំមុខមាត់ដ៏ប្រទេសយេីង ផងដែរហេីយគួរតែចែករំលែកអោយគ្រប់គ្នាបានស្គាល់គាត់ 😍

Search រកមុខពេញមួយថ្ងៃកាលពីម្សិលមុិញ ទីបំផុតរកឃេីញ ពេលកំពុងអានរឿងគាត់គិតក្នុងចិត្ត អាបុិនេះឡូយណាស់ មិនធម្មតាទេ 🤣🤣 អ្នក Copy post ជួយដាក់ Create ផង ព្រោះថាខ្ញុំចំណាយពេល រកមេីលពេញមួយយប់ 😬តែបេីអាចត្រឹម Share ទៅបានហេីយ »៕

ប្រភព៖ NadechYaya Cambodia FC