សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

យល់ដឹង

ប្រសិនជាអ្នកកំពុងស្វែងរកការងារមួយ ចូរចងចាំនូវចំណុចមួយចំនួនខាងក្រោមនេះ

By Shield

October 26, 2019

Source: Inc.com

ការស្វែងរកការងារ ជាកត្តាសំខាន់នៅអំឡុងពេល ឬក្រោយពេលបញ្ចាប់ការសិក្សាពីសាលា។ ការរៀបចំខ្លួន ពេលវេលា សមត្ថភាព និងឯកសារពាក់ព័ន្ធ អ្នកចាំបាច់ត្រូវត្រៀមរួចជាស្រេចមុនពេលស្វែងរកការងារ ហើយអ្វីទាំងនេះគឺជាតម្រូវការនៃក្រុមហ៊ុនភាគច្រើន។ បើអ្នកកំពុងស្វែងរកការងារ អ្នកគួរពិចារណាលើចំណុចមួយចំនួនខាងក្រោមដែលអ្នកមិនគួរបង្កើតវាទាល់តែសោះ។

Source: fayebishop.com

ការផុសរូបហួសប្រមាណ ការរអ៊ូរទាំ និងសកម្មភាពឥតប្រយោជន៍មួយចំនួនតាមគណនីហ្វ៊េសបុករបស់ខ្លួនមិនមែនជារឿងល្អឡើយសម្រាប់អ្នកដែលកំពុងស្វែងរកការងារធ្វើ។ មុននឹងក្រុមហ៊ុននីមួយៗជ្រើសយកអ្នក គេអាចនឹងពិនិត្យទៅដល់បុគ្គលិកលក្ខណៈតាមហ្វ៊េសបុក និងបណ្តាញសង្គមផ្សេងទៀតមួយរបស់អ្នក។ គេប្រាកដជាចង់ដឹងថាអ្នកជាមនុស្សបែបណា! តើអាចធ្វើឲ្យក្រុមហ៊ុនរបស់គេរីកម្រើនដែរឬទេ? អ្នកគួរជៀសវាងបញ្ហាទាំងនេះ ហើយធ្វើការគ្រប់គ្រងឲ្យបានល្អ និងមានភាពវិជ្ជមានជានិច្ច។

Source: howardrecruitment.com.au

អ្នកមិនត្រូវមកអង្គុយចាំរាប់ម៉ោងមុនការសម្ភាសន៍មកដល់ឡើយ និងមិនគួរមកយឺតទាល់តែសោះ។ ការមកដល់ទីកន្លែងមុន ១០ទៅ១៥នាទី ជារឿងដ៏ល្អបំផុតមុនពេលការសម្ភាសន៍។ អ្នកត្រូវរៀបចំខ្លួនឲ្យបានសមរម្យ ហើយត្រូវព្យាយាមកំណត់ពេលវេលាដែលអ្នកមកទើបជាការល្អ។

Source: thelocal.de

កំហុសមួយដែលអ្នកត្រូវប្រុងប្រយ័ត្ននោះគឺ អក្ខរាវិរុទ្ធ និងវេយ្យាករណ៍លើប្រវិត្តរូប ធ្វើយ៉ាងណាត្រូវពិនិត្យអោយបានច្បាស់លាស់មុននឹងផ្ញើទៅកាន់ក្រុមហ៊ុន។ បើអ្នកមិនប្រាកដចិត្ត អ្នកអាចសុំឲ្យមនុស្សនៅជុំវិញខ្លួនអ្នកជួយពិនិត្យអោយអ្នក ឬប្រើប្រាស់គេហទំព័រដូចជា Grammarly.com។ ប្រសិនបើអ្នករៀននៅសាលា អ្នកអាចសួរអ្នកជំនាញផ្នែកប្រឹក្សាប្រចាំសាលារបស់អ្នកក៏បានដូចគ្នា។

Source: The All State

ការសួរសំណួរតបគឺពិតជាសំខាន់ ដើម្បីអោយដឹងថាអ្នកពិតជាមានការចាំអារម្មណ៍ខ្លាំងចំពោះមុខងារដែលអ្នកបានដាក់ពាក្យ។ អ្នកអាចលើកសំណួរពាក់ព័ន្ធនឹងក្រុមហ៊ុន ឬចង់សុំការណែនាំពីមុខដំណែងដែលអ្នកបានសរសេរលើឯកសារអ្នក អ្នកគួរជៀសវាងដាច់ខាតការសួរសំណួរផ្ទាល់ខ្លួនទៅកាន់អ្នកដែលធ្វើការសម្ភាសន៍អ្នក។ ប្រសិនបើអ្នកពិតជាចង់លេចធ្លោ ចូរធ្វើការស្រាវជ្រាវលើក្រុមហ៊ុនដែលអ្នកកំពុងត្រូវបានគេសម្ភាស និងសួរអំពីគម្រោងជាក់លាក់ដែលពួកគេកំពុងធ្វើ។ បង្ហាញថាអ្នកបានចំណាយពេលវេលាក្នុងការរៀបចំរបស់អ្នក ហើយអ្នកដឹងពីអ្វីដែលអ្នកកំពុងនិយាយ។

Source: berufebilder.de

នៅពេលដែលយើងកំពុងស្វែងរកការងារធ្វើ ជារឿយៗយើងផ្តោតអារម្មណ៍ខ្លាំងទៅលើមនុស្សដែលនឹងត្រូវសម្ភាសយើង ប៉ុន្តែយើងអាចនឹងភ្លេចអំពីមនុស្សផ្សេងទៀតដែលយើងត្រូវទាក់ទងនៅក្នុងដំណើរការទាំងមូលនេះ។ ចូរប្រាកដថាត្រូវញញឹម និងអំណរគុណមនុស្សដែលអ្នកជួបពេលចូលទៅជាមួយ ហើយត្រូវជាមនុស្សទីមួយដែលនិយាយថា រីករាយណាស់ដែលបានជួបអ្នក និងប្រើប្រាស់ពាក្យសមរម្យជាមួយមនុស្សជុំវិញខ្លួន។

 

Translated by: Ly Hout

Edited by: Serpent

Source in English: society19

https://www.society19.com/if-youre-looking-for-a-job-dont-make-these-mistakes/