ការវិវត្តនៃអក្សរខ្មែរ – Kalib9 ប្រវត្តិសាស្រ្ត | Pelklas

ការវិវត្តនៃអក្សរខ្មែរ

នៅក្នុងប្រទេសជាតិនីមួយៗតែងតែមានអក្សរជាតិដើម្បីកត់ត្រាទុកជាភស្តុតាងក្នុងការស្រាវជ្រាវដើម្បីបង្ហាញប្រាប់ពីអ្វីមួយ។ បើនិយាយចំពោះអក្សរខ្មែរ ការវិវត្តមានច្រើនដំណាក់កាលទៅតាមយុគសម័យនីមួយៗជាបន្តបន្ទាប់គ្នា។ យ៉ាងណាមិញក្នុងនាមយើងជាកុលបុត្រកុលធីតាខ្មែរត្រូវដឹងពីអក្សរខ្មែរ និងការផ្លាស់ប្តូរនៃអក្សរខ្មែរឲ្យបានច្បាស់លាស់។

Khmer Letters

ដូច្នេះយើងគប្បីដឹង និងស្គាល់នូវលក្ខណៈវិវត្តនៃអក្សរខ្មែរយើង​តាំងពីបុរាណមកបច្ចុប្បន្ន

Khmer

អក្សរខ្មែរតាំងពីដើមកំណើតមកទល់បច្ចុប្បន្នកាល មានលក្ខណៈរូបផ្សេងៗ​ទាំង១០ លើកដូចខាងក្រោម៖

  • លក្ខណៈទី១ អក្សរបែបសិលាចារឹក   ហាន់ជ័យ (ប្រមាណជា ស.វ. ទី៦នៃ គ.ស. )
  • លក្ខណៈទី២ អក្សរបែបសិលាចារឹក   វាលកន្តែល (ប្រមាណ ស.វ. ទី៦​ ឬដើមទី៧ នៃគស )
  • លក្ខណៈទី៣ អក្សរបែបសិលាចារឹក   អង្គជំនីក (ក្នុងគ.ស. 667 )
  • លក្ខណៈទី៤ អក្សរបែបសិលាចារឹក   ព្រះឥន្ទកោសិយក្នុង គ.ស. ៩៧០
  • លក្ខណៈទី៥ អក្សរបែបសិលាចារឹក   ព្រះកែវគ.ស. ឆ្នាំ១០០២
  • លក្ខណៈទី៦ អក្សរបែបសិលាចារឹក   ព្រះនកក្នុងគ.ស. ១០៦៦
  • លក្ខណៈទី៧ អក្សរបែបសិលាចារឹក   បន្ទាយឆ្មារក្នុងស.វ.ទី១២ឬទី១៣នៃ គ.ស.។
  • លក្ខណៈទី៨ អក្សរបែបសិលាចារឹក   អង្គរវត្តក្នុងស.វ. ទី១៣​នៃគ.ស.។
  • លក្ខណៈទី៩ អក្សរបែបសិលាចារឹក   អង្គរ ឆ្នាំ ១៧០២ នៃគ.ស.។
  • លក្ខណៈទី១០ អក្សរបែបសិលាចារឹក បច្ចុប្បន្នកាលនេះ។

 

ដោយ៖ ស្រេង ស្រីណាង