សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

កីទ្បា

Pulisic បង្ហាញនូវសមត្ថភាពអស្ចារ្យជាសំណុំតែម្តងហើយស៊ុតយក Hat-Trick ធ្វើអោយលោក Lampard សរសើរមិនដាច់ពីមាត់ (មានវីដេអូ)

By Shield

October 28, 2019

យោងតាមសម្តីលោក Frank Lampard គ្រូបង្វឹករបស់ក្រុមតោខៀវបានអោយ ដឹងថាកីឡាករ Christian Pulisic បានបង្ហាញនូវសមត្ថភាពអស្ចារ្យជាសំណុំតែម្តង ជាមួយនឹងការរកគ្រាប់បាល់បញ្ចូលទី Hat-Trick យ៉ាងល្អឥតខ្ចោះ​ក្នុងការទទួលជ័យជម្នះលើក្រុម Burnley ក្នុងលទ្ធផល ៤-២ ។

Pulisic កីឡាករអន្តរជាតិ របស់សហរដ្ឋអាមេរិកបានស៊ុតបញ្ចូលទីដោយប្រើជើង ស្តាំ ជើងឆ្វេង និងក្បាលតែត បញ្ចូលទី ធ្វើអោយ Chelsea នាំមុខគូប្រកួតមុនចំនួន ៣ គ្រាប់នៅក្នុងការប្រកួតក្របខ័ណ្ឌ Premier League នៅពហុកីឡាដ្ឋាន Turf Moor កាលពីថ្ងៃសៅរ៍។

Willian បានបន្ថែមគ្រាប់ទី ៤ មុនពេលដែលកីឡាករ Jay Rodriguez និង Dwight McNeil រកបានពីរគ្រាប់អោយ Burnley មកវិញ នៅ ៥ នាទីចុងក្រោយប៉ុន្តែ ក្រុមតោខៀវបានរកឃើញជ័យជម្នះជាលើកទី ៧ ជាប់ៗគ្នានៅក្នុងការប្រកួតទាំងអស់។

Lampard បានធ្វើការកោតសរសើរ កីឡាករ Pulisic មិនដាច់ពីមាត់បន្ទាប់ពីការប្រកួត ហើយគាត់សង្ឃឹមថាកីឡាករឆ្នើមរូបនេះនឹងមានទំនុកចិត្តកាន់តែខ្លាំងក្នុងការលេងជាមួយក្រុម បន្ទាប់ពីការស៊ុតបាល់បញ្ចូលទីគ្រាប់ដំបូងរបស់គាត់នៅក្នុងលីគ បាល់ទាត់អង់គ្លេស។

ទស្សនាវីដេអូហាយឡាយទាំងអស់គ្នា៖

 

ប្រែសម្រួលដោយ Geo

ប្រភព Livescore