សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

Liverpool បំបាក់ Tottenham នៅទឹកដីរបស់ខ្លួនក្នុងលទ្ធផល ២-១ (មានវីដេអូហាយឡាយ)

By Shield

October 28, 2019

Harry Kane បានស៊ុតបាល់បញ្ចូលទី គ្រាប់ដំបូងបន្ទាប់ពី ៤៧ វិនាទីនៅឯទឹកដី Anfield ដោយសារតែខ្សែរការពារក្រុម Liverpool ពិបាកក្នុងការរារាំងកីឡាករដែល បណ្តើរបាល់យ៉ាងរហ័ស និងរត់លឿនរបស់ Tottenham គឺ កីឡាក Son Heung-min ។

Source Photo: Livescore

Son Heung-min គឺជាអ្នកជំនួយយ៉ាងសំខាន់ក្នុងការបង្កើតឳកាសអោយ កីឡាករ Kane រកគ្រាប់ទីមួយអោយក្រុម នាំមុខគូប្រកួត នៅនាទីដំបូង បន្ទាប់មកក្រុម Liverpool ក៏ព្យាយាមធ្វើការសម្រុកវិញ រហូតរកគ្រាប់បាល់តាមស្មើរបានដោយកីឡាករ Jordan Henderson ដែលការគ្រប់គ្រងបាល់ធ្វេសប្រហែស របស់ ខ្សែការពារ Danny Rose របស់ Tottenham ។

Source Photo: Livescore 

 

ក្រោយមកទៀត កីឡាករ Serge Aurier បានធ្វើអោយមានកំហុសលើ Sadio Mane ក្នុងប្រអប់ ក្រុម Liverpool ទទួលបានបាល់ពិន័យ ១១ម៉ែត្រ ហើយ Mohamed Salah ក៏បានស៊ុតបាល់ប៉េណាល់ទី យកឈ្នះក្រុម Tottenham ក្នុងលទ្ធផល ២-១ ។

លទ្ធផលនេះបានជួយ ឲ្យ Liverpool នាំមុខ ៦ ពិន្ទុលើក្រុមលេខ ២ Manchester City ស្របពេលក្រុម Tottenham ឈរនៅពាក់កណ្តាលតារាងដោយបរាជ័យ ៣ លើកក្នុងការប្រកួតចុងក្រោយរបស់ពួកគេ។

សូមទស្សនាវីដេអូហាយឡាយ៖

 

ប្រែសម្រួលដោយ Geo

ប្រភពអត្ថបទ Livescore