ទឹកចិត្តល្អកម្ររកបាន! សិស្សសាលាសោះមានទឹកចិត្តជួយបើកផ្លូវឱ្យឡានពេទ្យ តែបែរជាត្រូវគេស្រែកជេរទៀត (មានវីដេអូ)

បញ្ហាសង្គមសព្វថ្ងៃតាមរយៈហ្វេសប៊ុកពិតជាមានមហាជនជាច្រើនមានការឈឺឆ្អាល ​និងបញ្ចេញមតិយោបល់ផ្សេងៗហាក់បីដូចជាសភាហ្វេសប៊ុក ​តែបើក្រឡេកមើលបញ្ហាជាក់ស្តែងសព្វថ្ងៃនៅខាងក្រៅហាក់មិនសូវមានអ្នកអើពើនោះឡើយ ​ពោលគឺមានត្រឹមតែបញ្ចេញមតិយោបល់ថាបានតែថា ​តែធ្វើមិនដែលឃើញអនុវត្តសោ ​ទាំងបញ្ហាចោលសម្រាម និងបញ្ហាចរាចរណណ៍ជាដើម។

ជាក់ស្តែងជារឿងមួយដ៏គួរឱ្យរំភើប  ថ្មីៗនេះរូបភាព ​និងវីដេអូមួយបានធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលចំពោះទឹកចិត្តដ៏ប្រពៃរបស់ក្មេងប្រុសម្នាក់ស្លៀកសំលៀកបំពាក់ជាសិស្សសាលាប៊ែលធី ដោយពេលប្អូនបានឃើញឡានពេទ្យសង្គ្រោះបន្ទាន់ទាំងផ្លូវស្ទះចរាចរណ៍នោះប្អូនបានខំជិះម៉ូតូជួយបើកផ្លូវឡានពេទ្យ ​តែរឿងដ៏គួរឱ្យហួសចិត្តនោះបែរជាមនអ្នកស្រែកជេរគ្នាទៅវិញ។

តាមរយៈហ្វេសប៊ុកឈ្មោះ Prak Chanmonyvathana បានសរសេររៀបរាប់ថា៖ « សូមសរសើរសន្ដានចិត្តដ៏ល្អរបស់ក្មេងប្រុសម្នាក់នេះណាស់ អរគុណណាស់អូនដែលជួយបើកផ្លូវអោយបងតាំងពីឫស្សីកែវរហូតដល់ពេទ្យ ទាំងជិះតែឯងមើលឆ្វេងផងស្ដាំផងហើយវាហួសចិត្តត្រង់អាបុិនោះស្រែកជេរគ្នាទៀត ទោះជាយ៉ាងណាក្ដីបងអរគុណណាស់ប្អូនប្រុស ជូនពរប្អូនទៅណាមកណាមានសេចក្ដីសុខណា »។

សូមសរសើរទឹកចិត្តប្អូនប្រុស ​ត្រឹមតែជាសិស្សសាលាសោះតែមានទឹកចិត្តលើសអ្នកមានចំណេះដឹង និងមនុស្សធំៗមួយចំនួនផង ​សូមលើកទឹកចិត្តការធ្វើអំពើល្អក្នុងសង្គមជាបន្តទៅទៀត៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ៖

1

2

3

4

5

6

7

8

9