កត្តាដែលធ្វើអោយសុដន់យារធ្លាក់ ស្បែករបក រលាត់ និងធ្វើអោយមានស្លាកស្នាមនៅជំវិញខ្លួនគឺអ្នកនិងត្រូវការចំនាយលុយដើម្បីព្យាបាល ហើយការពាក់អាវក្នុងនេះដែរគឺជាសញ្ញារហាមឃាត់ ទោះបីជាអាវក្នុងនោះតូចយ៉ាងណាក្តីក៏វាអាចបង្ករជាបញ្ហាផងដែរ។
ថ្ងៃនេះ Bright Side នឹងបង្ហាញថាការមិនពាក់អាវក្នុងនឹងមានផលល្អអ្វីខ្លះ។
1. មិនមានទឹកសើមនៅផ្នែកខាងក្រោមនៃសុដន្យរបស់អ្នក
ពេលក្តៅខ្លាំងអ្នកនឹងមានអារម្មណ៍ស្រស់ស្រាយនៅពេលដែលអ្នកមិនពាក់អាវទ្រនាប់។ តែបើអ្នកព្យាយាមពាក់ វានឹងធ្វើអោយអ្នកមានការធុញថប់ជាខ្លាំង។ វាធ្វើអោយមានស្នាមនៅជាប់ខ្នង របកស្បែកហើយសឹងតែដកដង្ហើមមិនរួច។
2. មិនពាក់អាវត្រនាប់អាចមិនធ្វើអោយមានស្លាកស្នាម
គេអះអាងថាការពាក់អាវទ្រនាប់អាចបណ្តាលអោយមានកំនរញើសនិងក្អែលដែលបណ្តាលអោយកើតមុនខ្នងជាដើម ដូចនេះអ្នកគប្បីដោះអាវត្រនាប់ចេញនៅពេលបែកញើសខ្លាំង។
3. មិនពាក់អាវទ្រនាប់គឺអាចរក្សាភាពដើមសុដន់របស់អ្នក
ទោះបីជាការពាក់អាវក្នុងអាចធ្វើឲ្យសុដន់អ្នកមូលក្បំក៏ពិតមែនតែការពាក់វាយូរពេកអាចនិងបណ្តាលអោយសុដន់អ្នកនិងយារធ្លាក់ឆាប់រហស័បំផុត។
4. មិនពាក់អាវទ្រនាប់ធ្វើឲ្យសុដន់របស់អ្នករឹងមូល
សុដន់ត្រូវការសេរីភាពក្នុងការលូតលាស់សាច់ដុំរបស់ខ្លួនអោយរីកនិងរឹងមាំជាងមុនតាមសភាពធម្មជាតិរបស់វា។
5. មិនសូវចុះលុយ
អាវទ្រនាប់ខ្លះថ្លៃណាស់បើវាជារបស់ Brand រឺជាអាវទាន់សម័យ។ ដូចនេះអ្នកមិនចំបាច់ទិញវាច្រើនពេកទេ។
6.មិនធ្វើអោយមានស្នាមអាវត្រនាប់រឹបលើខ្នង
ទោះបីអ្នកទិញអាវក្នុងថ្លៃកប់ពពកក៏ដោយក៏មិនអាចបិទបាំងខ្នងរបស់អ្នកពីស្លាកស្នាមនៃការពាក់អាវក្នុងផងដែរ។ បើអ្នកពាក់វារាល់ថ្ងៃវាពិតជាមានស្នាមជាក់ជាមិនខាន។
៧ មិនពាក់អាវក្នុងមានអារម្មណ៍ល្អគ្រប់ពេលវេលា
មនុស្សស្រីភាគច្រើនមានអារម្មណ៍ថាធូរស្បើយបន្ទាប់ពីការបំពេញការងារពេញមួយថ្ងៃហើយនៅពេលដែលនាងដោះអាវក្នុងវាពិតជាធ្វើអោយនាងស្រស់ស្រាយខ្លាំងណាស់។
8. ជួយអោយសរសៃរឈាមរត់ស្រួល
អាវក្នុងក៏អាចធ្វើអោយចរន្តឈាមរត់មិនស្មើគ្នាផងដែរ ការពាក់រឹបពេកអាចស្ទះដំណើរការកកស្ទះនៃចលនាឈាម។
9. មានអារម្មណ៍ថាមានគ្រោះថ្នាក់បំផុត
ការចេញទៅក្រៅដោយមិនពាក់អាវក្នុងបើស្តាប់ទៅវាដូចរឿងឆ្គួតៗអញ្ចឹង ប៉ុន្តែអ្នកបានជៀសផុតពីគ្រោះថ្នាក់ធំបំផុតដោយមិនដឹងខ្លួន។
តើពេលណាអ្នកចាំបាច់ពាក់អាវទ្រនាប់?
ពេលវេលាដែលអ្នកត្រូវពាក់អាវក្នុងគឺនៅពេលអ្នកហាត់កីឡា។ ហើយមិនគប្បីពាក់អាវដែលរឹបពេកទេ ព្រោះវានាំអោយមានបញ្ហារដូចដែលបានរៀបរាប់ខាងលើ។
ប្រភព៖ Bright side