សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

គួរយល់ដឹង! ៧ចំណុច ដែលអ្នកមិនដែលកត់សម្គាល់ ថាអាចប៉ះពាល់ដល់សុខភាពអ្នកធ្ងន់ធ្ងរ!

By khit168

November 04, 2019

ទង្វើសាមញ្ញៗមួយចំនួនដែលអ្នកតែងធ្វើវាជារផងរាល់ថ្ងៃ មិនថាពេលគេង ពេលហូបអាហារ ឬសកម្មភាពផ្សេងៗមួយចំនួន សុទ្ធតែអាចជះឥទ្ធពលមិនល្អដល់សុខភាពអ្នកតាំងអស់ ប្រសើនបើអ្នកមិនបានយកចិត្តទុកដាក់លើវា។ ពេលខ្លះអ្នកអាចគិតថាវាជារឿងសាមញ្ញៗ ប៉ុន្តែទង្វើសមញ្ញតូចៗទាំងនោះ វាអាចបង្កឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវិតរបស់អ្នក។

១. ចូលគេងភ្លាមបន្ទាប់ពីបរិភោគ ការចូលគេងភ្លាមៗ បន្ទាប់ពីបរិភោគអាហាររួច គឺជារឿងមិនគួរធ្វើឡើយ ព្រោះក្រោយពេលបរិភោគហើយ កម្រិតអុកស៊ីសែនក្នុងខួរក្បាលនឹងកាត់បន្ថយយ៉ាងឆាប់រហ័ស ហើយអាចកើតមានបញ្ហារំលាយ​អាហារ ក្រហាយទ្រូង ហើយបើបណ្ដាលយូរវាអាចធ្វើឱ្យអ្នកក្លាយទៅជាមនុស្សធាត់បន្តិចម្ដងៗ។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

២. ទុកខ្សែក្រវ៉ាត់ឱ្យនៅតឹងក្រោយពេលញ៉ាំឆ្អែត ក្រោយពេលញ៉ាំអាហារឆ្អែតរហូតដល់តឹងពោះ អ្នកគួរបន្ធូរខ្សែក្រវ៉ាត់ ព្រោះបើមិនបន្ធូរទេ ក្បាលពោះអ្នកនឹងរងនូវសម្ពាធកាន់តែខ្លាំង ដែលអាចបណ្ដាលឱ្យមានបញ្ហាហើមពោះ ក្អួត ឈឺក្រពះ និងពោះវៀនទៀតផង។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៣. ទប់នោម ទម្លាប់ទប់នោម គឺជាបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរ វាអាចធ្វើឱ្យអ្នករលាកប្លោកនោម កើតក្រួសក្នុងតម្រង់នោម  ឈឺចាប់ក្នុងអំឡុងពេលនោម ឈឺចាប់ក្នុងពោះទឹក និងកើតមានរោគសញ្ញាផ្សេងៗទៀត។ ការស្រាវជាវបានបញ្ជាក់ថា អ្នកដែលទម្លាប់ទប់នោម ប្រឈមនឹងហានិភ័យរលាកតម្រង់នោម ខ្ពស់ជាងមនុស្សធម្មតា រហូតដល់ទៅ ៥ដង។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៤. មិនសម្អាតមុខមុនចូលគេង មុនគេងអ្នកត្រូវសម្អាតមុខឱ្យបានស្អាត ព្រើបើអ្នកមិនបានសម្អាតមុខទេ សារធាតុគីមីដែលមាននៅក្នុងគ្រឿងសម្អាង នឹងបង្កគ្រោះថ្នាក់ដល់ស្បែកមិនខាន ជាពិសេសនៅពេលដែលសារធាតុពុលទាំងនោះជ្រាបចូលតាមរន្ធញើស វានឹងបង្កឱ្យមានជំងឺសើរស្បែក កើតមុន អាឡាក់ស៊ី រលាកមុខ និងអាចបង្កឱ្យ កើតជំងឺភ្នែកផងដែរ។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៥. ទម្លាប់គេងឃ្លុំភួយពេលទៀបភ្លឺ ការស្រាវជ្រាវមួយបានបញ្ជាក់ថា នៅពេលដែលអ្នកគេងពេញមួយយប់ រាងកាយនឹងបញ្ចេញសារធាតុពុល​ផ្សេងៗ ប្រមាណ ១៤៥ប្រភេទតាមរន្ធញើស ទៅជាប់នឹងភួយ ពូក ឬខ្នើយ។ ប្រសិនបើអ្នកយកភួយទៅឃ្លុំវាមិនខុសអីពីអ្នកស្រូបយកសារធាតុពុលទាំងអស់នោះ ចូលទៅតាមផ្លូវដង្ហើម​ទៅក្នុងខ្លួនអ្នកវិញឡើយ។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៦. ទម្លាប់ងូតទឹកក្ដៅយូរៗពេក ការងូតទឺកក្ដៅក្នុងបន្ទប់បិទជិតយូរពេក សមាសធាតុពុលនឹងកើនឡើង ដែលធ្វើឱ្យប៉ះពាល់ដល់ការដកដង្ហើមរបស់អ្នក ដូច្នេះអ្នកគួរគិតគូរដល់ការកំណត់ពេលងូតទឹកដើម្បីជៀសផុតពីគ្រោះថ្នាក់ដល់សុខភាព។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៧. អង្គុយគងទាក់ខ្លា ទម្លាប់អង្គុយគងទាក់ខ្លា ជាទម្លាប់ដ៏ពេញនិយមខ្លាំងបំផុតរបស់នារីៗ ស្ទើរពេញពិភពលោក ព្រោះវាមើលទៅមានភាពទាក់ទាញ ប៉ុន្តែអ្នកត្រូវដឹងថាការអង្គុយគងទាក់ខ្លាយូរពេកវានឹងធ្វើឱ្យការដំណើរការរត់នៃឈាមមានបញ្ហាពិបាករត់ ហើយក៏អាចជះឥទ្ធពលដល់ផ្នែកផ្សេងៗនៃរាងកាយផងដែរ៕

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព