សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

យកសង្សារមកធ្វើអី? អត់សង្សារកុំទៅខ្វល់! នៅម្នាក់ឯងក៏មានក្ដីសុខដែរ បើអ្នកចេះវិធីទាំង ៧យ៉ាងនេះ!

By khit168

November 04, 2019

មិនទាន់ជួបអ្នកយល់ចិត្ត មិនមែនមានន័យថាយើងមិនមានគូនោះទេ ខណៈដែលមនុស្សមួយចំនួន បានជ្រើសយកផ្លូវនៅម្នាក់ឯង ដើម្បីរស់នៅឯករាជ្យ មិនខ្វល់ពីរឿងស្នេហា។ តែការរស់នៅម្នាក់ឯង ពេលខ្លះក៏ជួបនូវអារម្មណ៍ឯកា និងសោកសៅខ្លះដែរ នៅពេលឃើញអ្នកនៅជុំវិញខ្លួនកំពុងមានក្ដីសុខ ជាមួយគូស្នេហ៍។ តែកុំខ្វល់ច្រើន មកអានចំណុចមួយចំនួនខាងក្រោមនេះសាកមើល អ្នកនឹងមានអារម្មណ៍ថាស្រស់ថ្លា មិនចាំបាច់ថាមានស្នេហាមកនៅក្បែរឡើយ ចាំពេលមានស្នេហាចាំគិតទៀត៖

១. រៀនស្គាល់ខ្លួនឯង ត្រូវចាំថា ការនៅម្នាក់ឯង អ្នកនឹងមានពេលវេលាធ្វើរឿងជាច្រើន សម្រាប់ស្វែងរកអ្វីថ្មីៗ និងធ្វើរឿង​មួយចំនួនសម្រាប់ខ្លួនឯង ប៉ុន្តែត្រូវចំណាយពេលខ្លះមកគិតថា តើអ្នកអាចធ្វើអ្វីបានខ្លះ ក្រោពីការងារប្រចាំថ្ងៃ? ត្រូវស្វែរកចំណុចខ្លាំងរបស់ខ្លួន យកមកប្រើប្រាស់ ដើម្បីឱ្យជីវិតអ្នកមានភាពសកម្ម និងគ្មានពេលគិតដល់រឿងឯកា។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

២.  ចិញ្ចឹមសត្វ ពេលខ្លះ សត្វចិញ្ចឹមអាចកំដរជីវិតនៅម្នាក់ឯងរបស់អ្នកបានយ៉ាងល្អប្រសើរ ព្រោះសត្វអាចជាមិត្តល្អ ដែលនៅក្បែរអ្នកគ្រប់ពេលវេលា ជាពិសេសគឺសុនក (ឆ្កែ) នេះជាដើម។ តាមការស្រាវជ្រាវ បានឱ្យដឹងថា អ្នកចិញ្ចឹមសត្វមានសុខភាពល្អ ជាងអ្នកដែលមិនចិញ្ចឹមសត្វ។ ពេលខ្លះអ្នកអាចចំណាយពេលវេលាជាមួយសត្វចិញ្ចឹមរបស់អ្នក រហូតដល់ភ្លេចភាពអផ្សុកក៏ថាបាន។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៣. ធ្វើម្ហូបឆ្ងាញ់ៗ ប្លែកៗ ត្រូវរៀនធ្វើម្ហូបឆ្ងាញ់ៗ ប្លែកៗឱ្យខ្លួនឯង ដែលវិធីងាយៗអាចរកបានតាមរយៈ គេហទំព័រមួយចំនួន ឬក្នុង Youtube ក៏មានវិធីធ្វើអមជាមួយវីដេអូផងដែរ។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៤.  សម្អាតផ្ទះឱ្យស្អាតជាប្រចាំ នៅម្នាក់ឯង ពេលខ្លះក៏មានអារម្មណ៍ថាខ្ជិល ហើយវានឹងនាំឱ្យអ្នកធ្លាក់ទៅក្នុងទម្លាក់អាក្រក់ ជាមនុស្សគ្មានសណ្ដាប់ធ្នាប់ ព្រោះអ្នករស់នៅតែម្នាក់ឯង គ្មានអ្នកណាមកចាប់កំហុស ឬអើពើឡើយ។ កុំទម្លាប់ឱ្យខ្លួនឯងក្លាយជាបែបនេះ អ្នកត្រូវរៀបចំផ្ទះឱ្យបានស្អាតបាត ព្រោះវានឹងជួយឱ្យអ្នកមានអារម្មណ៍ស្រស់ថ្លាគ្រប់ពេលមកដល់ផ្ទះដែរ។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៥. រៀនចេញក្រៅខ្លះ ការនៅម្នាក់ឯងយូរៗទៅ នឹងធ្វើឱ្យអ្នកមានអារម្មណ៍ថាឯកា ហើយអាចកើតអារម្មណ៍អវិជ្ជមានទៀតផង។ ដើម្បីឱ្យជិវិតមានភាពស្រស់ស្រាយ អ្នកគួរកុំលាក់ខ្លួននៅក្នុងបន្ទប់ច្រើនពេក ព្យាយាមរាប់អានអ្នកជិតខាងឱ្យបានច្រើន និងបង្កើនទំនាក់ទំនងល្អជាមួយអ្នកជិតខាង ឱ្យកាន់តែល្អ អ្នកនឹងលែងមានអារម្មណ៍ថា ឯកាទៀតហើយ។ ក្រៅ​ពី​នេះ អ្នក​អាច​បបួល​មិត្តភ័ក្ដិ​ទៅ​ទី​កន្លែង​ណា ដែល​អាច​រំសាយ​ទុក្ខ​កង្វល់ ក្រោយ​ពេល​សិក្សា ឬ​បំពេញ​ការងារ​នានា។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៦. ត្រូវតែស្អាតជានិច្ច កុំគិតថានៅម្នាក់ឯងបែបនេះ​ គ្មានសង្សារបែបនេះ មិនចាំបាច់ត្រូវតែងខ្លួនឱ្យស្អាតទេ។ អ្នកត្រូវប្រាកដថា គ្រប់ពេលអ្នកត្រូវតែស្អាតជានិច្ច ព្រោះភាពស្អាត វានឹងធ្វើឱ្យយើងកាន់តែមានទំនុកចិត្តលើខ្លួនឯង ហើយនឹងអាចឆាប់ស្វែងរកមនុស្សម្នាក់មកក្បែរជាក់ជាមិនខាន។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៧. ប្រាប់ខ្លួនឯងថាអ្នកមិនមែន Forever Alone ទេ ត្រូវប្រើពាក្យល្អៗទៅកាន់ខ្លួនឯងថា មិនមែនយើងនឹងឯការហូតទេ ថ្ងៃណាមួយមនុស្សដែលជាគូនឹងយើង នឹងមកដល់នៅនឹងមុខ។ គិតរឿងវិជ្ជមានដាក់ខ្លួនឯងបែបនេះ អ្នកនឹងធ្វើឱ្យជិវិតអ្នកមានភាពរីករាយ និងស្នាមញញឹមឡើងវិញជាមិនខាន៕

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព