សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

កីទ្បា

កម្ពុជាបំបែកកំណត់ត្រាលទ្ធផលក្រុមបាល់ទាត់ U-19 ថៃ យកឈ្នះក្រុមកោះម៉ារីណាខាងជើងលទ្ធផល ៩ ទល់នឹង ០

By Shield

November 04, 2019

លទ្ធផលចប់ការប្រកួត កម្ពុជា U-19 យកឈ្នះ ក្រុមកោះម៉ារីណាខាងជើងអាយុក្រោម១៩ឆ្នាំក្នុងលទ្ធផល ៩ទល់នឹង ០ វគ្គ AFC U-19 Championship 2020 Qualifiers ពូល G ក្នុងទឹកដីរបស់ខ្លួននៅពហុកីឡាដ្ឋានជាតិអូឡាំពិច។

Credit Photo: Football Federation of Cambodia #CNT

 

កម្ពុជាបានស៊ុតបញ្ចូលទី ៦គ្រាប់នៅក្នងតង់ទីមួយ ហើយនៅក្នុងតង់ទី ២កម្ពុជាបានបង្កើតឳកាសជាច្រើនលើកច្រើនសាររហូតរកបានបន្ថែម៣ គ្រាប់ទៀតស៊ុតយក Hat Trick ដោយកីឡាក សៀងចន្ធា។

Credit Photo: Football Federation of Cambodia #CNT

 

នេះគឺជាជ័យជម្នះក្នុងលទ្ធផលដ៏ល្អដោយកម្ពុជាបានបំបែកកំណត់ត្រារបស់ក្រុមបាល់ទាត់ U-19 ថៃដែលយកឈ្នះ Brunei ៩ ទល់នឹង ០ ក្នុងថ្ងៃតែមួយដូចគ្នា។