សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

រៀបការជាមួយមនុស្សប្រុសដែលជោគជ័យជាសមត្ថភាពទូទៅរបស់មនុស្សស្រី ជួយឱ្យមនុស្សប្រុសដែលខ្លួនស្រលាញ់ជោគជ័យទេីបជាសមត្ថភាពខ្លាំងរបស់មនុស្សស្រី

By Shield

November 04, 2019

ភ្នំពេញ៖ ​ជាការពិតណាស់ ​ដូចអ្នកបានដឹងរួចមកហើយថាគូស្នេហ៍ជោគជ័យក្នុងមុខជំនួញដែលគេស្គាល់ថាជាថៅកែម៉ាកប្រេនភេសជ្ជៈដ៏ល្បី ​An Cha  នៅប្រទេសកម្ពុជាត្រូវបានអ្នកលេងបណ្តាញសង្គមកោតសរសើរគ្រប់គ្នា ​ព្រោះតែគូស្នេហ៍នេះបើទោះបីជាជោគជ័យខ្លាំងក្នុងមុខជំនួញ ​តែបែរជាធ្វើពិធីរៀបការសែនព្រេនតិចតួចទៅវិញ ថែមទាំងបង្ហោះរូបភាពសែនព្រេនរបស់ខ្លួន ហើយសរសេរពាក្យពេចន៍យ៉ាងមានន័យថា៖ « រៀបការធំរឺតូចវាមិនសំខាន់ឡើយ សំខាន់ពួកយើងមានសុភមង្គលគឺគ្រប់គ្រាន់ហើយ »។

តែអ្វីដែលធ្វើឱ្យគ្រប់គ្នាកោតសរសើរខ្លាំងនោះ ​នារីជាភរិយាគូស្នេហ៍ម្ចាស់ប្រេន ​An Cha  មានគណនីឈ្មោះ ​Vivi Do ថ្មីៗនេះបានបង្ហោះរូបភាពជាច្រើននៅក្នុងកម្មវិធីក្នុងសកម្មភាពចូលរួមរៀបរាប់ពីបទពិសោធន៍ និងចែករំលែកគំនិតអាជីវកម្មមួយ ​ដោយបានសរសេរមួយឃ្លាយ៉ាងចាក់ដោតរហូតទទួលបានគាំទ្រពីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកថា៖ « រៀបការជាមួយមនុស្សប្រុសដែលជោគជ័យជាសមត្ថភាពទូទៅរបស់មនុស្សស្រី , ជួយអោយមនុស្សប្រុសដែលខ្លួនស្រលាញ់ជោគជ័យទេីបជាសមត្ថភាពខ្លាំងរបស់មនុស្សស្រី » ។

នេះពីតជាការចែករំលែកបទពិសោធន៍ដ៏ល្អមែន ​ដែលអាចធ្វើឱ្យគ្រប់គ្នាយកតម្រាប់តាម ​ដោយមានន័យថា ​ស្ត្រីក៏ជាកម្លាំងចលករមួយដែលធ្វើឱ្យមនុស្សប្រុសជោគជ័យបានដែរ ​ហើយស្ត្រីក៏អាចមានសមត្ថភាពនៅក្នុងកិច្ចការងារ ​ឬការរកស៊ីមិនចាញ់បុរសនោះដែរ៕