សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

គួរឱ្យសរសើរ! សាកស្រលាញ់គ្នាមួយអាទិត្យសោះ ​ឥឡូវបាន៦ឆ្នាំបាត់ មើលទៅផ្អែមល្ហែមមិនចាញ់ស្នេហាប្រុសស្រីធម្មតាទេ

By Shield

November 05, 2019

ដូចដែលយើងបានដឹងរួចមកហើយថា  ស្នេហាខុសធម្មជាតិរវាងស្រីស្រលាញ់ស្រី ​ប្រុសស្រលាញ់ប្រុស បច្ចុប្បន្នមិនសូវទទួលបានការរិះគន់ដូចជាពេលមុនៗនោះទេ ​ថែមទាំងមានអ្នកគាំទ្រផងដែរ  ព្រោះបើទោះបីជាខុសធម្មជាតិក៏ពិតមែន ​តែមនុស្សម្នាក់ៗមានសិទ្ធជ្រើសរើសមនុស្សស្រលាញ់រៀងៗខ្លួន  ហើយក្តីស្រលាញ់របស់ពួកគេថែមទាំងមិនបានធ្វើឱ្យប៉ះពាល់នរណាឡើយ ​មានតែនាំគ្នាខិតខំធ្វើការរកស៊ីមានបានគួរឱ្យសរសើរខ្លាំងទៅវិញទេ។

តាមរយៈគណនីហ្វេសប៊ុក Kon Sam New បានបង្ហោះរូបភាពស្និទ្ធស្នាលផ្អែមល្ហែមរបស់ខ្លួន ​រួចសរសេររៀបរាប់ថា៖ « ថាសាកស្រលាញ់តែម៉ាអាទិត្យទេ ឥលូវប្រាំមួយឆ្នាំបាត់ បោកឯងទាំងរស់ម៉ង ឆ្ងល់ចេះទ្រាំហ្នឹងចរិកឯងបានដែរ..?🤣❤️#ForeverLove »។

ក្រោយការបង្ហោះរៀបរាប់បែបនេះ ​មានអ្នកលេងបណ្តាញសង្គមជាច្រើនបានខមមនជូនពរពួកគេឱ្យស្រលាញ់គ្នាកាន់តែខ្លាំងឡើង និងមានសុភមង្គលផងដែរ ​ជាពិសេសរូបភាពរបស់ពួកគេត្រូវបាន ​Share  ចែកចាយដល់ទៅរាប់ពាន់ឯណោះ ​ដោយភាគច្រើនសុទ្ធតែគាំទ្រ និងកោតសរសើរក្តីស្រលាញ់របស់ពួកគេផងដែរ៕