សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

កុំមើលមនុស្សតែសម្បកក្រៅ ស្នេហាពិតគឺស្ថិតលើចិត្តនិងចិត្ត មនុស្សល្អ ឬអាក្រក់មិនស្ថិតលើស្នាមសាក់នោះឡើយ

By Shield

November 05, 2019

មីយ៉ាន់ម៉ា៖ ថ្មីៗនេះ ​រូបថតនៃកម្មវិធីរៀបអាពាហ៍ពិពាហ៍របស់គូស្នេហ៍ជនជាតិមីយ៉ាន់ម៉ាមួយគូ បានធ្វើឱ្យកក្រើកពេញបណ្តាញសង្គមហ្វេសប៊ុក ​ដោយសារតែរូបរាងបុរសជាកូនកម្លោះមិនសង្ហាសោះ ​ថែមទាំងមានស្នាមសាក់ពេញផ្ទៃមុខគួរឱ្យខ្លាច  តែខាងកូនក្រមុំបែរជាស្រស់ស្អាតដូចទេពអប្សរទៅវិញ។

គូស្នេហ៍មួយគូនេះត្រូវបានគ្រប់គ្នាភ្ញាក់ផ្អើលផង ​និងទទួលការរិះគន់ផង ​ដោយសារតែគ្រប់គ្នាយល់ថារូបរាងខាងកូនកម្លោះមិនសមនឹងសម្រស់របស់កូនក្រមុំសោះ ដែលអាចហៅបានថាជាជននិយមចាក់សាក់ ដូចជាពួកជើងកាងកាប់ចាក់ ​តែមួយផ្នែកទៀតវាបែរជាអាចស្តែងឱ្យឃើញថាសេចក្តីស្នេហាពិតមិនស្ថិតនៅលើសម្បកក្រៅឡើយ ​បើបុរសនោះមិនមែនជាមនុស្សល្អ ​ឬមានចំណុចល្អនោះទេ  នោះកូនក្រមុំប្រហែលជាមិនហ៊ានផ្ញើវាសនាសុខចិត្តយកអនាគតមនុស្សស្រីមកលេងសើចនឹងបុរសម្នាក់នេះឡើយ។

យ៉ាងណាៗយើងខ្ញុំសូមជូនពរឱ្យគូស្នេហ៍ថ្មោងថ្មីមានសេចក្តីសុខ ​និងសុភមង្គលក្នុងជីវិត ​សូមឱ្យស្នេហ៍ពិតរបស់អ្នកទាំងពីរនៅគង់វង់ជានិរន្តិ៍៕

ប្រភពរូបភាព៖ Soe Yazar