សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

រូបរាងខាងក្រៅមិនមែនជាបញ្ហា « អូនធាត់មិនមែនជាកំហុសអូនព្រោះអូនញ៉ាំបាន បងទាបក៍មិនមែនជាកំហុសបងដែរមកពីវាមិនសូវខ្ពស់ចឹងហើយស៊ីសងគ្នាបាន ឆ្នាំនេះគ្មានកាដូឱ្យអូនទេមានតែផ្កាស្លាជូនអូន»

By Shield

November 05, 2019

ភ្នំពេញ៖ ​មែនហើយពាក្យចាស់លោកពោលថា ​ស្នេហាពិតមិនប្រកាន់ភេទ ​ពណ៌ សម្បុរ ​ជាតិសាសន៍ ​ឬសម្រស់នៅខាងក្រៅឡើយ ឱ្យតែស្នេហាចូលខ្លួនហើយ អារម្មណ៍នឹងប្រាប់អ្នកថាមនុស្សម្នាក់នោះគឺជាស្នេហាពិតរបស់អ្នក ​ហើយរូបរាងខាងក្រៅនឹងលែងជាបញ្ហានោះដែរ។

ជាក់ស្តែងថ្មីៗនេះ​​គូស្នេហ៍មួយគូ ​បានបង្ហោះរូបភាព ​Pre- Wedding  របស់ខ្លួន មើលទៅគួរឱ្យចាប់អារម្មណ៍ជាខ្លាំង ​ព្រោះទោះបីជាខាងស្រីមានរូបរាងធាត់យ៉ាងណា ​ក៏បុរសម្នាក់នេះនៅប្រាថ្នាយកជាគូដោយមិនខ្វល់អ្វីទាំងអស់ ​ហើយជាពិសេសទោះបីជាខាងប្រុសទាបបន្តិច ​តែពួកគេនៅតែអាចកាន់ដៃគ្នាចូលរោងការនាពេលខាងមុខបាន។

តាមរយៈគណនីហ្វេសប៊ុក Than Davit  បានបង្ហោះរូបភាព ​Pre-Wedding  របស់ខ្លួន ​ថែមទាំងសរសេរប្រយោគមួយឃ្លាយ់ាងមានន័យបង្កប់នូវភាពអស់សំណើចថា៖ « អូនធាត់មិនមែនជាកំហុសអូន😌ព្រោះអូនញាំុបាន បងទាប ក៍មិនមែនជាកំហុសបងដែរមកពីវាមិនសូវខ្ពស់ 🙄😣ចឹងហើយសីុសងគ្នាបាន ចឹងឆ្នាំនេះគ្មានកាដូអោយអូនទេ មានតែផ្កាស្លាជូនអូន Lav I 😄😄🤭 🥴full option ពេញបិប😍😍😍 »។

ក្រោយពីបានឃើញការបង្ហោះបែបនេះមានអ្នកលេងបណ្តាញសង្គម និងមិត្តភក្តិបងប្អុនរបស់សាមីខ្លួនទាំងចូលចូលមកអបអរសាទរជាខ្លាំង ជាពិសេសម្នាក់ៗលាន់មាត់ថា ​ស្នេហាពិត ពិតជាមិនមែនសំដៅទៅលើរូបរាងខាងក្រៅមែនបើទោះបីជាមនុស្សដែលខ្លួនស្រលាញ់រូបរាងយ៉ាងណា ​ដែលសំខាន់ស្ថិតលើចិត្ត ​និងបេះដូងទៅវិញទេ៕