សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

ផ្អែមល្ហែមខ្លាំងមិនធម្មតា! ស្នេហាគ្រូបង្រៀន បងគ្រូបឋមអូនគ្រូមត្តេយ្យ កំពុងល្បីខ្លាំងក្នុងបណ្តាញសង្គម

By Shield

November 06, 2019

ថ្មីៗនេះគូស្នេហ៍មួយគូ ​ដែលដំបូងឡើយត្រឹមតែជាអ្នកស្គាល់គ្នា ​តែបានបន្តមកជាមិត្តរួមការងារ ​ទិបំផុតបានរឹងចំណងមិត្តភាពឈានទៅរកចំណងស្នេហា ធ្វើឱ្យអ្នកលេងបណ្តាញសង្គមកោតសរសើរចំពោះស្នេហារបស់ពួកគេយ៉ាងខ្លាំង​​​ ជាពិសេសពួកគេគឺជាគូស្នេហ៍ប្រកបដោយចំណេះដឹងមានអាជីពជាគ្រូបង្រៀនដូចគ្នាទៀត។

រូបភាព ​Pre-Wedding  ស្លៀកសំលៀកបំពាក់ឯកសណ្ឋានជាគូបង្រៀនជាច្រើន ​ដោយថតជាលក្ខណៈបង្ហាញពីអាជីពរបស់ខ្លួន ​និងជាការរំលឹកអនុស្សវារីយ៍ផង ​មើលទៅស្រស់ស្អាតគួរឱ្យស្រលាញ់ខ្លាំងតែម្តង  ជាពិសេសគឺការសរសេរជាសារអមជាមួយរូបភាពរឹតតែធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានចិត្តរំភើបជាខ្លាំង

ដោយក្នុងនោះ តាមរយៈគណនី ​ ណាក់៚ ណាក់៚ បានសរសេររៀបរាប់ថា៖ « #ស្នេហាគ្រូបង្រៀន👫📒📚បងគ្រូបឋម+អូនគ្រូមត្តេយ្យ💑❤ 💛ចាប់ផ្ដើមពីមនុស្សធ្លាប់ស្គាល់ក៏ក្លាយទៅជាមិត្តរួមការងារ ពីមិត្តរួមការងារក្លាយទៅមនុស្សនឹកគ្នាទៅវិញទៅមករហូតដល់ពេលនេះយើងក៏ក្លាចជាគូដណ្ដឹងនឹងគ្នា👫💑❤❤អរគុណដែលបងចូលក្នុងជិវិតអូន 💏 #គូជីវិត #បឋមមត្តេយ្យ »។

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?