សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

ច្នៃប្រតិដ្ឋខ្លាំងមែន! ​ដុំថ្មក្រួសសមុទ្រសោះ ​អាចបង្កើតជារូបភាពសិល្បៈស្រស់ស្អាតខ្លាំងមិនធម្មតា

By Shield

November 06, 2019

សិល្បៈ ​គឺជាការច្នៃប្រតិដ្ឋ  ដែលរាល់ការច្នៃប្រតិដ្ឋសុទ្ធតែចេញពីខួរក្បាលដ៏ឆ្លាតវៃ  និងសមត្ថភាពពិសេសៗរៀងៗខ្លួន។

នៅក្នុងនោះសិល្បៈតំរៀបដុំក្រួសសមុទ្ររបស់  សិល្បករជនជាតិអ៊ីតាលី លោក Stefano Furlani បានធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលជាខ្លាំង ​មិននឹកស្មានថាដុំថ្មក្រួសថ្មធម្មតាៗ ​បែរជាអាចបង្កើតជារូបភាពសិល្បៈអស្ចារ្យបែបនេះសោះ។

តាមការរៀបរាប់របស់លោក Stefano Furlani  បានរៀបរាប់ថា ​គំនិតច្នៃប្រតិដ្ឋរូបភាពផ្សេងៗចេញពីក្រួសសមុទ្រមួយនេះ ​បានចាប់ផ្តើមដោយសារតែពេលមួយនោះ ​លោក ​និងកូនប្រុសបាននាំគ្នាដើរកម្សាន្តនៅមាត់សមុទ្រ ​ហើយលោក និងកូនប្រុសបានឃើញដុំក្រួសស្អាតៗទំនងៗក៏នាំគ្នាតំរៀបក្រួសជារូបភាពផ្សេងៗតាមចិត្តនឹកឃើញជាការកម្សាន្តប៉ុណ្ណោះ។ ​តែនៅថ្ងៃបន្ទាប់ ក្រោយពីលោកបានបង្ហោះរូបភាពទាំងនោះ ​បែរជាត្រូវបានបណ្តាញសង្គមភ្ញាក់ផ្អើលជាខ្លាំង ​ហើយលាន់មាត់ថាស្រស់ស្អាតប្លែកគ្រប់ៗគ្នា។

ចង់ដឹងថារូបភាពក្រួសតំរៀបជារូបភាពមនុស្ស ​សត្វ ​និងវត្ថុផ្សេងៗស្រស់ស្អាតយ៉ាងណា ​សូមទស្សនារូបភាបខាងក្រោមទាំងអស់គ្នា ៖