សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

សើចឡើងហៀរទឹកមាត់! ​មកអានខមមិនហួសចិត្ត របស់អ្នកលេងហ្វេសប៊ុកបាញ់ក្រពើឡើងឈឺៗ

By Shield

November 08, 2019

ដូចដែលយើងបានដឹងរួចមកហើយថា ថ្មីៗនេះពិតជាកក្រើកខ្លាំង ​នូវព័ត៌មាននៃការប្រលែងសត្វក្រពើមួយក្បាលចូលទឹកទក្សិណអង្គរ ដែលធ្វើឱ្យមហាជនមានការព្រួយបារម្ភជាខ្លាំង ​ចំពោះគ្រោះថ្នាក់នាពេលអនាគត។

តែពេលនេះអាជ្ញាធរ​ខេត្តសៀមរាប បានប្រកាសទៅលើគណនីហ្វេសប៊ុកផេកជាផ្លូវការ  រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Hall ហើយដោយបានរៀបរាប់ថា ​ក្រុមអាជ្ញាធរកំពុងតែចុះដល់ទីតាំងផ្ទាល់ដេីម្បីត្រួតពិនិត្យ​ ស្រះដែលនៅមុខប្រាសាទអង្គរវត្តនេះ​ ជាមួយនឹងកម្លាំងរដ្ឋបាលជលផលដេីម្បី​ ត្រួតពិនិត្យមេីលជុំវិញស្រះ​ ដែលវាអាចចេញ​រកចំណីនៅពេលយប់នោះឯង​ ។ ចំណែកឯកូនក្រពេីនេះមានប្រវែង​ 40cm តែប៉ុណ្ណោះ​ វាមិនទាន់មានគ្រោះថ្នាក់ទេ​ ហេីយខាងជលផលក៏កំពុងដុតដៃដិតជេីងតាមដានពី​ ដំណេីររបស់កូនក្រពេីមួយនេះថែមទៀត ដោយ​ខាងកម្លាំងជំនាញព្យាយាម​ ប្រេី​ឧបកណ៍ស្ទូច​ ក៏ដូចជាដាក់មងតាមប្រម៉ាញ់​កូនក្រពេី​នេះអោយបានឆាប់រហ័សតាមដែលអាចធ្វេីបាន​ ជូនបងប្អូន​ ដែលនេះសម្ដែងចេញពីការយកចិត្តទុកដាក់របស់អជ្ញារធរផ្ទាល់ចំពោះភ្ញៀវទេសចរ​ ។

តែកាន់តែហួសចិត្ត ​មានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានចូលទៅគណនីផេកជាផ្លូវការរបស់ ​រដ្ឋបាលខេត្តសៀមរាប ​ខាងលើថែមទាំងមានការខមមិនលេងសើចបាញ់ឈឺៗមែនទែនរឿងស្វែងរកចាប់ក្រពើមួយនេះ ​គ្រាន់តែឃើញរូច និងអានខមមិនក៏សើចឡើងហៀរទឹកមាត់ដែរមិនបាច់ទៅមើលរឿងកំប្លែងអីទេ។

តោះ! ​នាំគ្នាទស្សនាការខមមិនមហាអស់សំណើចរឿងចាប់ក្រពើនៅថ្ងៃនេះទាំងអស់គ្នា ៖

Credit: Chem Dalin