សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

រូបភាពដ៏កម្រ ​ដែលអ្នកគួរតែមើលឱ្យបានម្តងក្នុងមួយជីវិត

By Shield

November 10, 2019

តើលោកអ្នកដឹងទេថា  កាលពីជំនាន់មុន ​រូបភាពមិនសូវជាមានច្រើនដូចពេលបច្ចុប្បន្ននោះទេ ដោយសារតែកាលនោះ  ម៉ាស៊ីនថតមិនទាន់ទំនើប និងមានច្រើនដូចបច្ចុប្បន្ន ​ហើយការថតរូបក៏ជារឿងមួយដ៏លំបាក ថែមទាំងប្រើពេលយូរទៀតផង។

ដូច្នេះហើយបានជារូបភាពមួយចំនួនមិនសូវជាមាននោះទេ ​បើមានក៏មិនសូវមានអ្នកទម្លាយចេញនោះដែរ ដែលជាហេតុធ្វើឱ្យរូបថតកាលពីជំនាន់មុនមានតម្លៃខ្លាំង និងមានអត្ថន័យដ៏ធំធេងផងដែរ។

ដូច្នេះមកតាមដានរូបភាពកម្រដែលអ្នកមិនសូវជាបានឃើញដូចខាងក្រោមនេះ៖ 

១. រូបភាពនៃការដំណើរការសាងសង់ Eiffel tower ក្នុងអំឡុងឆ្នាំ 1887-1889

២. ក្រុមតន្ត្រីករ  ដែលបានប្រគំតន្ត្រីមុននឹង កាប៉ាល់ទីតានិកពិតប្រាកដបានលិចលង់ក្នុងមហាសមុទ្រ។

៣. រូបភាពនៃការថើបលាគ្នាដ៏រន្ធត់ចិត្តនៃកងទាហានដែលត្រូវចេញច្បាំងក្នុងឆ្នាំ ១៩៥០

៤. ណោតភ្លេងរបស់ Beethoven និង  Justin Bieber

៥. ការធ្វើតេស្តអាវកាក់ការពារគ្រាប់កាំភ្លើង ក្នុងឆ្នាំ ១៩២៣

៦. រូបភាពចុងក្រោយនៃកប៉ាល់ទីតានិកមុននឹងលិចលង់ក្នុងឆ្នាំ ១៩១២

៧. រូបភាព Disneyland ដែលកំពុងតែធ្វើការសាងសង់ក្នុងឆ្នាំ ១៩៥៤

៨. ហាង McDonalds ដែលបើកដំបូងគេបង្អស់

៩. បុគ្គលិកដំបូងបង្អស់របស់ក្រុមហ៊ុន  Microsoft ក្នុងឆ្នាំ ១៩៧៨

១០. ខ្សែទូរស័ព្ទប្រមាណជា ៥៥០០ ខ្សែ នៃប៉មខ្សែទូរស័ព្ទទីក្រុង  Stockholm ក្នុងឆ្នាំ ១៨៩០

១១. ផែនទីប្រវត្តិសាស្ត្រនៃប្រទេសហ្វីលីពីនក្នុងឆ្នាំ ១៩៧៤

១២. ការសាងសង់ជញ្ជាំងប៊ែកឡាំង ក្នុងឆ្នាំ ១៩៦១

១៣. អវកាសយានិកអាប៉ូឡូទី ១៦ លោក Charles Duke បានទុករូបថតរបស់លោកនៅលើភពព្រះច័ន្ទ ក្នុងឆ្នាំ ១៩៧២

១៤. ក្រុមហ៊ុន Walt Disney បានបើកដំណើរការ Disney Studio ដំបូងគេបង្អស់

១៥. រូបថតលោក Neil Armstrong ក្រោយពីបានជាន់លើភពព្រះចន្ទដំបូងគេបង្អស់ក្នុងឆ្នាំ ១៩៦៩

១៦. រូបភាពនៃការប្រហារជីវិតសាធារណៈ ជាចុងក្រោយនៅក្នុងប្រវត្តិសាស្ត្រ

១៧. រូបភាពនៃការដំណើរការសាងសង់រូបសំណាកសេរីភាព ( Statue of liberty)  ក្នុងឆ្នាំ ១៨៨៤

១៨. រូបភាព ​Office  របស់លោក Einstein ក្រោយមរណភាពរបស់លោក

១៩. រូបភាពដំបូងនៃការដំណើរការក្រុមហ៊ុន ​Google  ជាលើកដំបូង

កែសម្រួលអត្ថបទពី៖ Forever And One