សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

ពិសេសមែន! ព្រះនាងតូច នរោត្តម ​ជេនណា បញ្ចេញវីដេអូចម្រៀងថ្មី ​ជូនពរថ្ងៃបុណ្យអុំទូក ផ្តិតទេសភាពដ៏ស្រស់ស្អាតនៃខេត្តសៀមរាប (មានវីដេអូ)

By Shield

November 10, 2019

ដូចដែលប្រិយមិត្តបានដឹងហើយថា ព្រះនាងតូច នរោត្តម ជេនណា ទ្រង់មានសមត្ថភាពខ្លាំងនៅក្នុងផ្នែកសិល្បៈជាច្រើនទម្រង់ទាំងផ្នែកចម្រៀង សម្តែង ការដើរម៉ូត និងក្បាច់រាំអន្តរជាតិផងដែរ ជាពិសេស​វីដេអូចម្រៀងរបស់ទ្រង់ទាំងបទ ​Original Song  និង ​បទ ​Cover នីមួយៗរបស់ទ្រង់សុទ្ធតែពីរោះ និងមានប្លែកថ្មីគួរឱ្យចាប់អារម្មណ៍ជានិច្ច។

កាន់តែពិសេសអស្ចារ្យទៀតនោះ ​សម្រាប់ថ្ងៃបុណ្យអុំទូកខាងមុខនេះ ​ព្រះនាងតូច ​នរោត្តម ​ជេនណា ​ទ្រង់បានបញ្ចេញបទចម្រៀងថ្មីយ៉ាងពីរោះរណ្តំមានចំណងជើងថា ​« ជូនពរថ្ងៃបុណ្យអុំទូក » ដែលវីដេអូនេះមិនត្រឹមតែសំនៀងរបស់ព្រះនាងតូចពិរោះគួរឱ្យចាប់អារម្មណ៍ទេ ​តែវីដេអូចម្រៀងនេះបានផ្តិតទេសភាពដ៏ស្រស់ស្អាតជាច្រើនកន្លែងនៅក្នុងខេត្តសៀមរាប ដូចជាប្រាសាទអង្គរវត្ត មហាស្រពសម្តែងសៀកក្នុងខេត្តសៀមរាប និងកន្លែងពិសេសៗជាច្រើនទៀតអមនឹងកាយវិការក្រមិចក្រមើមស្រស់ស្អាតក្និកខ្នក់គួរឱ្យខ្នាញ់របស់ព្រះនាងតូចផងដែរ។

ដើម្បីឱ្យកាន់តែជ្រាបច្បាស់សូមទស្សនារូបភាព និងវីដេអូចម្រៀងខាងក្រោមនេះ ៖