សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

ស្រស់ស្អាតណាស់ជាមួយឈុតបុរាណ និងកាបូបកំប្លោកខ្មែរ លោកជំទាវអភិបាលខេត្តសៀមរាប ដើរកម្សាន្តថ្ងៃអុំទូកត្រូវបានកោតសរសើរខ្លាំងមែនទែន

By Shield

November 13, 2019

សៀមរាប៖ លោកជំទាវភរិយាអភិបាលខេត្តសៀមរាប ទាង អេង ទៀ សីហា តែងតែត្រូវបានមហាជនកោតសរសើរថាមិនត្រឹមតែមានសម្រស់ស្រស់ស្អាត ចរិយាស័ក្តសមជានារីខ្មែរ ​តែលោកជំទាវតែងតែធ្វើការផ្សព្វផ្សាយ ​និងអភិរក្សវប្បធម៌ និងប្រពៃណីខ្មែរតាមរយៈការស្លៀតឈុតប្រពៃណីខ្មែរបុរាណ​ និងការប្រើប្រាស់កាបូបកំប្លោកធ្វើពីស្នាដៃខ្មែរជាដើម។

ជាក់ស្តែង ​សម្រាប់ថ្ងៃបុណ្យអុំទូកនេះផងដែរ ​នៅក្នុងខេត្តសៀមរាបផ្ទាល់បានរៀបចំទីតាំង ​និងកម្មវិធីបែបប្រពៃណីជាច្រើនសុទ្ធតែប្លែកភ្នែកសប្បាយចិត្ត ​ដោយក្នុងនោះក៏មានវត្តមានលោកជំទាវអភិបាលខេត្តមកលេងកម្សាន្តដោយមិនប្រកាន់ខ្លួនទៀតផង។

រូបភាពប៉ុន្មានសន្លឹករបស់លោកជំទាវ  បានជិះទូកកម្សាន្តលេង និងដើរកម្សាន្តនៅក្នុងកម្មវិធី ត្រូវបានមហាជនលាន់មាត់សរសើរជាថ្មី ​ដោយសារតែលោកជំទាវបានគ្រងឈុតប្រពៃណីខ្មែរយ៉ាងស្រស់ស្អាតជាមួយនឹងឈុតចងក្បិន ​ពានាពាក់ឈៀងដោយក្រណាត់ហូល ​ថែមទាំងបួងសក់របៀបខ្មែរ ដោយមានយូរកាបូបធ្វើពីកំប្លោកមើលទៅសុខភាពរៀបសារស្រស់ស្អាតមែនទែនមិនសរសើរមិនបាន។

ដើម្បីឱ្យកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ ៖