អាណិតណាស់ ! ដាច់បាយ ២ថ្ងៃ ខំសំពះសុំបាយគេហូប តែមុខគេមិនមើលផង – Kalib9 ជីវិតកម្សាន្ត | Pelklas

អាណិតណាស់ ! ដាច់បាយ ២ថ្ងៃ ខំសំពះសុំបាយគេហូប តែមុខគេមិនមើលផង

ជាការពិតណាស់ មនុស្សយើងកើតមកសុទ្ធតែមានវាសនាខុសគ្នា  បើកើតនៅក្នុងត្រកូលល្អ ​មានលុយចាយវាយមិនខ្វះខាត ​តែបើកើតមកចំគ្រួសារខ្សត់ហើយវាសនាក៏មានការលំបាកតាមហ្នឹង។

ជាក់ស្តែង ថ្មីៗនេះមានគណនីហ្វេសប៊ុកមួយបានបង្ហោះរូបបុរសម្នាក់ ដែលខំសំពះសុំបាយគេទាំងអត់ឃ្លាន តែបែរជាគ្មានអ្នកមើលមុខទាល់តែសោះ ​ជាពិសេសប្រវត្តិរបស់ប្អុនពិតជាកម្សត់ខ្លាំងមែនទែន។

តាមរយៈគណនីហ្វេសប៊ុក Vj Seth បានសរសេររៀបរាប់ថា៖ « យប់មិញខ្ញុំចុះពីលើឡានក្រុង ខ្ញុំបានដើរទៅរក ទិញអីញាំ បានឃើញបងប្រុសម្នាក់ គាត់ដើរសំពះ នៅហាងបាយ សុំបាយគេហួប នៅម្តុំ វិមានឯករាជ្យ ខេត្តកំពង់ធំ។

ខ្ញុំសម្លឹងមើលគាត់ ឃើញគាត់ដៃជើងឡើងញ័រ ខ្ញុំសួរគាត់នៅក្នុងហាងបាយនោះ។ គាត់ថា គាត់ដាច់បាយ2ថ្ងៃហើយ លូវឃ្លានខ្លាំងណាស់បងអើយ ខ្ញុំមកសំពះសុំបាយគេហូប តិចតែគេមិនមើលមុខខ្ញុំទេបងអើយ គេធ្វើមិនដឹង ហើយដើរចេញ ខ្ញុំលឺបែបនេះ ឃើញក៍ហួសចិត្ត នឹងខ្មែរគ្នាឯង។

គាត់ថាអត់មានការងារ ពុកម្តាយស្លាប់ចោល ធ្វើការកបាយហួប ហើយសុំឡានគេជិះមករកប្រុសនៅ សាលាលេខ៥ ទាំងមិនស្គាល់ផង ។ ខ្ញុំបានហុចលុយអោយគាត់ចំនួន 20$ ហើយអោយញាំបាយមួយឆ្អែតគាត់ហួប ជិតអស់២ឆ្នាំង ព្រោះឃ្លានខ្លាំង។នៅហាង អរុណរះ វិមានឯករាជ្យ ខេត្តកំពង់ធំ។ គាត់សប្បាយចិត្ត ពេលហួបរួចសំពះ អរគុណខ្ញុំ ទាំងទឹកមុខស្លេកស្លាំ នឹងប្រញាប់ប្រញាល់ដើរកឡានបន្តរដំណើរទៀត។

នេះហើយជីវិតយើងម្នាក់ៗមើលមិនឃើញនោះទេ។ បើយើង មានឱកាសគួរសាងទង្វើរល្អៗល្អនឹងគ្នាទៅ។🙏🙏 #BroSeth »។

ចុះប្រិយមិត្តយល់យ៉ាងណាដែរ? 

S2345

76249049_542728439858888_6096627233957347328_o

73399756_542728483192217_410748587467603968_o