សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

មកមើលសម្រស់តារាប្រុសកូរ៉េល្បី ​លី ​មីនហូ ក្រោយបញ្ចប់កាតព្វកិច្ចយោធា! អ្នកណាដែលថាឃើញហើយមិនខ្នាញ់ និងស្រលាញ់នោះ

By Shield

November 14, 2019

កូរ៉េខាងត្បូង៖ តារាសម្តែងប្រុសប្រចាំប្រទេសកូរ៉េខាងត្បូង លោក លី មីនហូ (Lee Min-Ho)  គឺជាតារាប្រុសដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងនៅក្នុងពិភពការសម្តែងទាំងក្នុងប្រទេស ​និងក្រៅប្រទេស ​ចំណែកឯប្រទេសកម្ពុជាយើងក៏មានអ្នកស្រលាញ់គាំទ្រមិនតិចដែរចំពោះតារាសម្តែងម្នាក់នេះ។

ការដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញរបស់លោក  លី មីនហូ ​គឺមិនត្រឹមតែសមត្ថភាពសម្តែងដ៏ពិសេសអស្ចារ្យរបស់លកនោះទេ តែសម្រស់របស់តារាសម្តែងប្រុសវ័យ ​៣១ ​ឆ្នាំនេះក៏សង្ហាមិនធម្មតាដែរ ​ដែលអាចនិយាយបានថាឃើញត្រឹមតែស្នាមញញឹម ​បាក់ស្រិបតែម្តង។

លោក  លី មីនហូ ​ត្រូវបានគេដឹងថា  បាត់មុខពីវិស័យសិល្បៈ ​២ឆ្នាំមកហើយ ​ដោយលោកត្រូវមានកាតព្វកិច្ចយោធា​ដល់ទៅរយៈពេល​ពីរ​ឆ្នាំ​ តែក្រោយពីលោកបញ្ចប់កាតព្វកិច្ចនេះភ្លាមកាលពីថ្ងៃទី  ២៥ ខែមេសា​ ឆ្នាំ ២០១៩ ​លោក​ត្រូវបាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ដោយ​ក្រុម​អ្នកគាំទ្រ​រាប់រយ​នាក់​នៅ​ខាងក្រៅ​មជ្ឈមណ្ឌល​សង្គមកិច្ច​ស៊ូ​សូ​នៅ​ទីក្រុង​សេ​អ៊ូ​លមើលទៅគួរឱ្យរំភើបខ្លាំង ឯសម្រស់របស់លោកនៅតែស្រស់សង្ហាដូចពីមុនដដែល។

ក្រោយត្រលប់មកប្រឡូកសិល្បៈវិញ  លី ​មីនហូ ​ជាប់រវល់កិច្ចការងារជាច្រើន  ដោយលោកថែមទាំងបានទទួលការងារថតខ្សែភាពយន្តភាគថ្មីផង ​មានការអញ្ជើញថតរូបទស្សនាវដ្តីផង ​រួមទាំងការងារជាច្រើនទៀត  ដោយមានអ្នកគាំទ្រកំពុងតែរង់ចាំស្នាដៃសម្តែងរបស់លោកយ៉ាងអន្ទះសារ។

ដូច្នេះតោះមកដានរូបភាពថ្មីៗ ​របស់ លោក ​លី មីនហូ ​ពេលត្រលប់មកពីការងារបម្រើយោធាវិញថាមានសម្រស់សង្ហាយ៉ាងម៉េចខ្លះ ៖