សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

មកមើលកម្រងរូបភាពស្វីតៗ ​របស់គូស្នេហ៍ម្ចាស់ប្រេន ​An Cha ឃើញហើយទប់ចិត្តមិនច្រណែនមិនបាន

By Shield

November 14, 2019

ភ្នំពេញ៖ ​គ្រប់គ្នាប្រាកដជាបានដឹងរួចមកហើយថា ​សព្វថ្ងៃនេះ ​ភេសជ្ជៈប្រេន ​An Cha  ទទួលបានភាពល្បីល្បាញខ្លាំង ​ដោយសារតែរសជាតិប្លែកថ្មីឈ្ងុយឆ្ងាញ់ ​ក្រោមម្ចាស់ប្រេនគូស្នេហ៍ប្តីប្រពន្ធដ៏ជោគជ័យមួយគូ។

ម្ចាស់ប្រេនភេសជ្ជៈ ​An  Cha  មួយគូនេះក្រៅពីទទួលបានភាពជោគជ័យខ្លាំងនៅក្នុងមុខជំនួញហើយនោះ ​សូម្បីតែជីវិតឯកជនស្នេហារបស់ពួកគេក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងដែរ ​ជាពិសេសបើទោះបីជាគូស្នេហ៍ទាំង២ ​មានទ្រព្យហូរហៀរយ៉ាងណាក៏ដោយ ​តែពួកគេបែរជាជ្រើសរើសការរៀបការរបៀបសែនព្រេនតិចតួចទៅវិញ ​រហូតធ្វើឱ្យមានការកោតសរសើរខ្លាំង។

ថ្មីៗនេះផងដែរ ​រូបភាពស្វីតៗជាច្រើនសន្លឹករបស់គូស្នេហ៍ម្ចាស់ ​An  Cha  បានធ្វើឱ្យគ្រប់គ្នាច្រណែនមិនស្ទើរ ព្រោះទោះបីជាបានប្រើជីវិតប្តីប្រពន្ធ ថែមទាំងមានកូនប្រុសគួរឱ្យស្រលាញ់មួយរូបក៏ដោយ ​តែមើលទៅពួកគេនៅតែមានភាពផ្អែមល្ហែមជារៀងរាល់ពេលគួរឱ្យសរសើរខ្លាំងមែនទែន ​ដែលអាចធ្វើឱ្យអ្នកមានគូល្មមៗប្រាកដជារមូលពោះចង់សាងគ្រួសារដែរជាមិនខាន  ឯអ្នកគ្មានគូវិញប្រាកដជាច្រណែនចង់ស្វែងរកម្ចាស់ចិត្តដើម្បីបានស្វីតៗបែបនេះដូចគ្នា។

តោះ! មកតាមដាន កម្រងរូបភាពស្វីតៗនៃគូស្នេហ៍ ​An Cha  ទាំង២ ដូចខាងក្រោម ៖

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព