សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

ទឹកចិត្តប្រពៃសមជាអ្នកសិល្បៈគំរូ! ​អ្នកនាង ​សុគន្ធ ​នីសា ប្រកាសជូនស្បែកជើងដល់សិល្បការិនី ដែលខ្វះខាត ​(មានវីដេអូ)

By Shield

November 14, 2019

ភ្នំពេញ៖ ​អ្នកនាង ​សុគន្ធ ​នីសា ​គឺជាតាាចម្រៀងដ៏ល្បីមួយរូបនៅក្នុងផលិតកម្មរស្សមីហង្សមាស ​និងជាអ្នកចម្រៀងដែលល្បីថាមានសម្លេងពិរោះផ្អែមស្រទន់ប្លែក ​ដែលស័ក្តសមនឹងចម្រៀងគ្រប់ទម្រង់ ជាពិសេសចម្រៀងកម្សត់ និងមនោសញ្ចេតនាតែម្តង។

បើទោះបីជា អ្នកនាង ​សុគន្ធ ​នីសា  បានរៀបអាពាណ៍ពុិពាហ៍ជាមួយអ្នកជំនួញអណិកជនរួចហើយក្តី ​តែកេរ្តិ៍ឈ្មោះអ្នកនាងនៅតែមានភាពល្បីល្បាញមានអ្នកគាំទ្រច្រើន ​ថែមទាំអមានការងារចូលមកមិនដាច់ឡើយ។

នាមជាអ្នកចម្រៀងដែលមានចរិតស្រគត់ស្រគំ និងសុភាពរៀបសារ ​អ្នកនាង ​សុគន្ធ នីសា ​ថ្មីៗនេះត្រូវបានគ្រប់គ្នាលើកសរសើរថា  ជាតារាដែលមានទឹកចិត្តខ្លាំងចំពោះអ្នកសិល្បៈខ្សត់ៗដូចគ្នា តួយ៉ាងថ្មីៗនេះអ្នកនាងក៏បានប្រកាសផ្តល់ស្បែកជើងជូនសិល្បការិនី ណាដែលខ្សត់ខ្សោយអាចយកស្បែកជើងដែលអ្នកនាងប្រើហើយរយៈពេលខ្លីទៅប្រើប្រាស់ដោយឥតគិតថ្លៃដែរ។

តាមរយៈទឹកចិត្តបែបនេះ ​អ្នកគាំទ្រជាច្រើនមានសេចក្តីកោតសរសើរ ​និងរំភើបចំពោះទឹកចិត្តរបស់អ្នកនាងខ្លាំង ​ដែលកម្រមានអ្នកសិល្បៈរូបណាធ្វើបែបនេះណាស់។

គួរឱ្យដឹងផងដែរថា  ក្រោយបង្ហោះសារការចែកជូនស្បែកជើងឥតគិតថ្លៃដល់អ្នកសិល្បៈបែបនេះ ​ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ ​ស្បែកជើងអ្នកនាងត្រូវបានត្រូវបានអ្នកសិល្បៈខ្សត់ៗមកទទួលយកអស់រលីងតែម្តង៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖