សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

នោះដឹងអត់ ស្រីៗខ្មែរយើងចង់បានប្តី ​ទាល់តែចេះធ្វើម្ហូបខ្មែរគ្រឹះទាំងប៉ុន្មានមុខនេះជាមុនសិន !

By Shield

November 15, 2019

ជាការពិតណាស់ ​បើទោះបីជាបច្ចុប្បន្ននេះ សម័យមានការជឿនលឿន បុរស ​និងស្ត្រីមានសិទ្ធស្មើគ្នាយ៉ាងណាក៏ដោយ តែទំនៀមទម្លាប់ប្រពៃណីបុរាណខ្មែរ ​នៅតែត្រូវចាស់ៗប្រកាន់ភ្ជាប់ភាគច្រើន ​នោះគឺស្ត្រីជាអ្នកមើលថែផ្ទះសម្បែង​ ជាពិសេសរឿងម្ហូបម្ហាបុរសជាស្វាមីតែម្តង។

ក្តីស្រលាញ់ពិតទោះបីជា ​សំខាន់ទៅលើក្តីស្រលាញ់ បេះដូង ​និងចិត្តស្មោះយ៉ាងណាក៏ដោយ ​តែការចាប់ក្រពះបុរសម្នាក់ ​គឺចងជាប់ជាងបេះដូងទៅទៀត ​នោះគឺបានន័យថាយកចិត្តបុរសជាគូស្នេហ៍តាមរយៈម្ហូបអាហារឆ្ងាញ់ៗ តម្រូវចិត្តបុរសជាគូស្នេហ៍ដោយស្នាដៃខ្លួនឯងផ្ទាល់។

ដូច្នេះហើយក្នុងនាមជាស្ត្រីខ្មែរ ​ទោះបីជាមានការងារល្អ ប្រាក់ខែខ្ពស់ និងតំណែងធំយ៉ាងណាក៏ដោយ ​អ្នកត្រូវតែចេះការងារស្ត្រីជាចាំបាច់ ​ជាពិសេសរឿងម្ហូបអាហារតែម្តង ​ទោះមិនមានពេលធ្វើរាល់ថ្ងៃ ​តែការធ្វើនៅពេលទំនេរ ​និងឱកាសកម្មវិធីពិសេសពិតជាធ្វើឱ្យបុរសជាស្វាមីរីករាយ ​រីកថ្លើមជាមិនខាន។

តោះ! ​ចង់បានប្តិ ​ស្រីៗសាកមករៀនធ្វើម្ហូបទាំងនេះទាំងអស់គ្នា តែបើបានចេះគ្រប់មុខផ្សេងទៀតរឹតតែល្អ ៖