១២ រូបភាពបង្ហាញពីបាតុភូតធម្មជាតិដែលអស្ចារ្យបំផុតដែលមួយឆ្នាំកើតមានតែម្តងប៉ុណ្ណោះ
ពិភពលោកមានរឿងរ៉ាវនិងបាតុភូតធម្មជាតិប្លែកៗជាច្រើនកើតមាននៅលើផែនដីដោយយើងមិនបានដឹងនិងមិនបានឃើញ ក្នុងនោះដែរគឹមានតែអ្នកវិទ្យាសាស្រ្ត រឺអ្នកធ្វើទស្សនៈកិច្ចតែប៉ុណ្ណោះដែលបានជួប និងផ្តិតយកផ្ទាំងទស្សនីយ៍ភាពដ៏ល្អឯកចែកជូនបងប្អូនទស្សនា។ វាមិនមែនជារូបភាពកាត់តរឺរចនាអ្វីឡើយគឺជាផ្ទាំងរូបភាពដែលថតបានជាក់ស្តែង ហើយទិដ្ឋភាពនេះមិនចេះតេកើតមានគ្រប់រដូវកាលនោះទេ។
Bright Side បានចងក្រងនៅប្រត្តិទិនដែលភ្ជាប់ជាមួយនិងផ្ទាំងរូបភាពដ៏ស្រស់ស្អាតដែលរំរងរូបភាពជាក់ស្តែងនៃបាតុភូតធម្មជាតិមានពិតនៅលើពិភពលោក។លោកអ្នកច់ងទៅទស្សនាកន្លែងណាមួយអាចចូលទៅមើលដើម្បីកំណត់ថាតើលោកអ្នកចង់មានដំណើរកំសាន្តនៅទីណាហើយពេលណា?
នៅក្នុងខែមករា : ពពុះទឹកកកនៅបាតបឹង Abraham នៅប្រទេសកាណាដា Alberta
នៅខែកុម្ភៈ ជ្រោះភ្នំភ្លើង រដ្ឋកាលីហ្វូញ៉ា USA
នៅខែមីនា : ការហោះហើររបស់បក្សីទាំងហ្វូងៗ នៅ UK
នៅខែមេសា: រដូវផ្ការីករបស់ផ្កា Wisteria នៅប្រទេសជប៉ុន
នៅខែឧសភា: សត្វអំពិលអំពែកផ្តុំគ្នា Great Smoky Mountains National Park, USA
នៅខែមិថុនា: សត្វពពែឡើងដើមឈើ ប្រទេសម៉ារ៉ុក
នៅចន្លោះខែមិថុនានិងខែកក្កដា : ព្រះអាទិត្យរះនៅពាក់កណ្តាលយប់ ប្រទេស Norway
នៅចន្លោះខែកក្កដានិងខែសីហា: បឹងទឹកកក Osoyoos British Columbia, Canada
នៅចន្លោះខែសីហានិងខែកញ្ញា: ផែនអំបិលកក Yuncheng, China
នៅចន្លោះខែតុលានិងខែវិច្ឆិការ: ស្លែរទឹកឥន្ទធនូ Colombia
នៅចន្លោះខែតុលានិងខែវិច្ឆិការ: វាលផ្ករីក Atacama, chile
នៅចន្លោះខែធ្នូដល់ខែកុម្ភ: ថ្មផុស នៅ Death Valley, California, USA
អត្ថបទៈ ចាន់ណា